ព័ត៌មានអន្ដរជាតិ
អាស៊ាន ពិភាក្សា ដកមេដឹកនាំមីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូល
ក្នុងជំនួបមួយ រដ្ឋមន្រ្តីការបរទេសអាស៊ីអាគ្នេយ៍ បានពិភាក្សាអំពីការដកប្រមុខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ពីកិច្ចប្រជុំកំពូលប្រចាំតំបន់នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះបានកើតឡើង ចំពេលយោធាមីយ៉ាន់ម៉ា បដិសេធអនុញ្ញាតឲ្យបេសកជនក្នុងតំបន់ចូលទៅជួបជាមួយមេដឹកនាំធ្លាក់តំណែងគឺលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងត្រូវបានជំនុំជម្រះក្តី លើការចោទប្រកាន់ជាច្រើន ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមលើការមូលមតិគ្នាចំនួន ៥ ចំណុចជាមួយលោក Min Aung Hlaing កាលពីខែមេសា ប៉ុន្តែសមាជិកមួយចំនួននៃប្លុកនេះ បានរិះគន់ការខកខានរបស់យោធា ក្នុងការអនុវត្តផែនការនេះ ដែលរួមបញ្ចូលទាំងការសន្ទនាគ្នាជាមួយគ្រប់ភាគី, ការចូលទៅក្នុងប្រទេសក្នុងលក្ខខណ្ឌមនុស្សធម៌និង បញ្ចប់អរិភាពផងដែរ។

កិច្ចប្រជុំតាមអនឡានដែលមិនបានគ្រោងទុកនេះ ត្រូវរៀបចំឡើងដោយប្រធានអាស៊ាន គឺប្រទេស ព្រុយណេ។
ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ីបានបង្ហាញថា ពួកគេពេញចិត្តក្នុងការដកលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ប៉ុន្តែបានជំរុញឲ្យមានការឯកភាពគ្នាក្នុងចំណោមរដ្ឋអាស៊ានចំនួន៩ទៀត។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin បានសម្តែងការគាំទ្រចំពោះការដកលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលនាពេលអនាគត ដោយបន្ថែមថា អាស៊ានលែងមានលទ្ធភាពប្រកាន់ជំហរអព្យាក្រឹត្យលើប្រទេសមីយ៉ាន់ម៉ាទៀតហើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទសុំការអត្ថាធិប្បាយអំពីកិច្ចប្រជុំនេះបានទេ ហើយ ក្រសួងការបរទេសព្រុយណេ ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើតាមអ៊ីមែល សុំការអត្ថាធិប្បាយដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?