ព័ត៌មានជាតិ
បិទខ្ទប់ផ្ទះពលរដ្ឋជាច្រើនខ្នង ក្រោយរកឃើញមនុស្ស ៨ នាក់ឆ្លងកូវីដ
ខេត្តបាត់ដំបង: នៅថ្ងៃទី១៤ តុលា ម្សិលមិញនេះ អាជ្ញាធរស្រុកសំឡូត បានចុះបិទខ្ទប់ផ្ទះប្រជាពលរដ្ឋចំនួន ១៦ ខ្នង បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យ និងរកឃើញមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៨ នាក់ ហើយក្នុងនោះក៏មានម្នាក់ផងដែរដែលផ្ទុកកូវីដបម្លែងខ្លួនដែលតា។
ការបិទខ្ទប់នេះគឺ នៅចំណុចចម្ការដូង ក្នុងភូមិកណ្ដាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋក្នុងមូលដ្ឋានគិតត្រឹមថ្ងៃទី ១៤ តុលា ឆ្នាំ២០២១ នេះ មានចំនួន ៨ នាក់ ស្រី ៥ នាក់ ក្នុងនោះរកឃើញករណីមេរោគបម្លែងថ្មី ប្រភេទ Delta ១ករណី លើឈ្មោះ អេង ចាន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅចំនុចខាងលើ។
ករណីនេះអាជ្ញាធរបានចុះណែនាំអ្នកពាក់ព័ន្ធអោយតាមដានសុខភាព បើមានរោគសញ្ញាត្រូវរាយការណ៍ដើម្បីធ្វើសំណាក និងបានបិទខ្ទប់ផ្ទះប្រជាពលរដ្ឋចំនួន ១៦ ខ្នងផ្ទះ។ ដោយឡែកក្នុងថ្ងៃដដែលនោះដែរ នៅចំណុចផ្លូវបំបែកស្ពានវែង ក្នុងក្រុមទី ៤ ភូមិកញ្ចាំង ឃុំស៊ុងស្រុកសំឡូត ក៏បានរកឃើញករណីប្រជាពលរដ្ឋឈ្មោះអុល វ៉ាន់នី ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ លក់បាយ មានវិជ្ជមានកូវី-១៩ មួយករណីថែមទៀត ដោយករណីនេះក្រុមការងារកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់