ព័ត៌មានអន្ដរជាតិ
អ្នកបកប្រែ អាហ្វហ្គានីស្ថាន ដែលត្រៀមជម្លៀសចេញពីប្រទេស ត្រូវបាញ់សម្លាប់ដោយកាំភ្លើង AK នៅក្រុងកាប៊ុល
អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានម្នាក់ដែលត្រូវបានជ្រើសរើសឲ្យជម្លៀសទៅប្រទេសហូឡង់ត្រូវបានគេសម្លាប់នៅទីក្រុងកាប៊ុល ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ហូឡង់ NOS ដែលបានដកស្រង់សម្តីក្រុមគ្រួសារជនរងគ្រោះ និងប្រភពពីរដ្ឋាភិបាលហូឡង់ ។
អ្នកបកប្រែរូបនេះត្រូវបានគេរាយការណ៍ថា ធ្វើការឲ្យបេសកកម្មប៉ូលិសអ៊ឺរ៉ុប (EUPOL) នៅអាហ្វហ្គានីស្ថាន ហើយប្រទេសហូឡង់ដែលជាភាគីនៃបេសកកម្មនេះ ក៏បានយល់ព្រមទទួលបុរសនោះផងដែរ ។
ក្រុមគ្រួសារជនរងគ្រោះត្រូវបានគេដកស្រង់សម្តីដោយនិយាយថា ក្រុមសកម្មប្រយុទ្ធមកពីក្រុមតាលីបង់បានទៅផ្ទះរបស់គាត់ ហើយបន្ទាប់ពីបញ្ជាក់ពីអត្តសញ្ញាណរបស់បុរសនោះ ពួកគេបានបាញ់គាត់ដោយកាំភ្លើង AK-47 ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ដោយសារតែការភ័យខ្លាចចំពោះជីវិតរបស់គាត់ អ្នកបកប្រែរូបនេះតែងតែចំណាយពេលរាល់យប់នៅកន្លែងផ្សេងគ្នា ។
ទន្ទឹមនោះ បើទោះជាដូចការផ្សាយនេះក៏ពិតមែន តែវាពិបាកណាស់ក្នុងការបញ្ជាក់ថាតើ ក្រុមតាលីបង់ទទួលខុសត្រូវចំពោះឃាតកម្មនេះឬយ៉ាងណានោះ ។
បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថាន ប្រទេសជាច្រើនបានចាប់ផ្តើមជម្លៀសពលរដ្ឋ បេសកកម្មការទូត និងអ្នកស្រុកដែលបានសហការជាមួយពួកគេ ។ ជនជាតិអាហ្វហ្គានីស្ថានជាច្រើនបានព្យាយាមរត់គេចពីប្រទេសកំណើតរបស់ពួកគេ ដោយសារស្ថានការណ៍សន្តិសុខមិនច្បាស់លាស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ បំផ្ទុះគ្រាប់បែកអត្តឃាតនៅ អាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ៥០ នាក់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ