ព័ត៌មានអន្ដរជាតិ
WHO ព្រមាន ពិភពលោក គ្មានថ្ងៃដឹងប្រភពដើមនៃ វីរុសកូវីដ-១៩ ឡើយ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្រុមប្រឹក្សាដែលទើបបង្កើតថ្មីរបស់ខ្លួន ស្តីពីភ្នាក់ងារបង្ករោគគ្រោះថ្នាក់ អាចជាឱកាសចុងក្រោយដើម្បីស្វែងយល់ពីប្រភពដើមនៃជំងឺ កូវីដ -១៩។
ការអត្ថាធិប្បាយនេះបានកើតឡើង ស្របពេលមានការអង្វរករ ឲ្យប្រទេសចិន ផ្តល់ទិន្នន័យពីករណីដំបូង។
![Covid-19 was initially believed to have originated at a wet market (pictured) in Wuhan, China [File photo]](https://i.dailymail.co.uk/1s/2021/10/14/09/49158441-10088791-image-a-24_1634201080101.jpg)
លោក Mike Ryan អ្នកជំនាញកំពូលផ្នែកគ្រាអាសន្នរបស់ WHO បាននិយាយថា ក្រុមប្រឹក្សាថ្មីនេះ អាចជាឱកាសចុងក្រោយក្នុងការរកឲ្យឃើញនូវប្រភពដើមនៃវីរុស SARS-CoV-2 ដែលជាមេរោគ ធ្វើឲ្យពិភពលោកទាំងមូលត្រូវជាប់គាំង។
លោកនិយាយថា “WHO កំពុងបោះជំហានថយក្រោយ បង្កើតបរិយាកាសមួយដែលយើងអាចមើលម្តងទៀតអំពីបញ្ហាវិទ្យាសាស្ត្រ។ នេះគឺជាឱកាសដ៏ល្អបំផុតរបស់យើង ហើយវាអាចជាឱកាសចុងក្រោយរបស់យើង ក្នុងការស្វែងយល់ពីប្រភពដើមនៃមេរោគនេះ”។
![Mike Ryan, WHO's top emergency expert, said the new panel may be the last chance to establish the origin of SARS-CoV-2, 'a virus that has stopped our whole world' [File photo]](https://i.dailymail.co.uk/1s/2021/10/14/09/49158421-10088791-image-a-23_1634201073273.jpg)
គួរបញ្ជាក់ថា ករណីដំបូងនៃជំងឺកូវីដ-១៩ក្នុងខ្លួនមនុស្ស ត្រូវបានគេរាយការណ៍នៅទីក្រុង អ៊ូហាន ភាគកណ្តាលប្រទេសចិនកាលពីខែធ្នូឆ្នាំ២០១៩។
ក្រុមដែលដឹកនាំដោយ WHO បានចំណាយពេល ៤ សប្តាហ៍នៅក្នុងនិងជុំវិញទីក្រុង អ៊ូហាន កាលពីដើមឆ្នាំនេះ ជាមួយអ្នកវិទ្យាសាស្ត្រចិន ហើយបាននិយាយនៅក្នុងរបាយការណ៍រួមមួយកាលពីខែមីនាថា វីរុសនេះប្រហែលជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វផ្សេងប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO ថា នេះជាឱកាសចុងក្រោយហើយក្នុងការស្វែងរកប្រភពដើមកូវីដ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច