ព័ត៌មានជាតិ
រយៈពេល៩ខែ ក្រសួងបានឃាត់យានយន្តដឹកលើសទម្ងន់ជិត ៦០ ម៉ឺនគ្រឿង
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់យានយន្តលើសទម្ងន់កម្រិតកំណត់ជិត ៦០ ម៉ឺនគ្រឿង ក្នុងនោះយានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះចំនួនជាង ៥៧ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យចំនួនជាង ២.២០០ គ្រឿង រួមទាំងយានយន្តដែលឃាត់ទុកជាង ២០០ គ្រឿង។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្ត នៅថ្ងៃទី១៤ ខែតុលានេះ លោក សេង ឈួន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា យានយន្តត្រួតពិនិត្យសរុបចំនួន ១.៨៣០.៦៣១ គ្រឿង ក្នុងនោះមានយានយន្តដឹកថ្ម ដឹកខ្សាច់ ដឹកដី និងទំនិញផ្សេងៗទៀត។
លោកបានបន្តថា ក្នុងចំណោមយានយន្តទាំងនោះមាន យានយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៧៨.១០៣ គ្រឿង ស្មើនឹង ៣១,៥៨% ដែលក្នុងនោះ យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៥៧៥.៨៥៦ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ២.២៤៧ គ្រឿង ដែលរួមទាំងយានយន្តដែលឃាត់ទុកចំនួន ២២៩ គ្រឿង។
ថ្មីៗនេះ ដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យានយន្តចំនួន ២២៩ គ្រឿង ដែលបានពិន័យ និងឃាត់ទុក ទទួលបានអនុគ្រោះពីសម្តេចតេជោ និងបានប្រគល់ជូនម្ចាស់យានយន្តវិញ។
លោក សេង ឈួន បានបន្តទៀតថា ជាទិសដៅបន្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់-ថ្ម និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។
ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងឡើយ។
ទន្ទឹមនឹងនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងតម្រូវការរបស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី នៅខេត្តកែប និងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀត នៅតាមខេត្តដែលមានតម្រូវការចាំបាច់។
យោងតាមមាត្រា៦០នៃច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ម៉ឺនរៀល។ ក្នុងករណីរកឃើញ ផ្ទុកទម្ងន់មិនលើស ៥ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។
ផ្ទុកទម្ងន់លើសពី ៥ភាគរយ ទៅ ១០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១០ម៉ឺនរៀល ក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃ។ ផ្ទុកទម្ងន់លើសពី ១០ភាគរយ ទៅ ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន១ខែ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន ២០ម៉ឺនរៀល ក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួរទុកចំនួន ៦ខែ។ ផ្ទុកទម្ងន់លើសពី ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៣០ម៉ឺនរៀល ក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួរទុករយៈពេល២ឆ្នាំ៕
អត្ថបទ៖ សំអឿន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់