សេដ្ឋកិច្ច
ការនាំចេញផលិតផលកាត់ដេរកម្ពុជា កើនឡើងជាង ១១% ក្នុង ៩ខែ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញនូវតួលេខទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ មានគឺ មានការកើនឡើងគួរឲ្យកត់សំគាល់ ។ក្នុងនោះការនាំចេញផលិផលកាត់ដេរមានចំនួន ៨,២៤១.៧ លានដុល្លារអាមេរិកកើនឡើងប្រមាណ ៨៤៣.៤ លានដុល្លារអាមេរិក ឬស្មើ នឹង១១.៤% ធៀបនឹងរយៈពេល៩ខែក្នុងឆ្នាំ២០២០។

របាយការណ៍បូលសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំ៩ខែ ឆ្នាំ២០២១ ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា បានបង្ហាញថា ការនាំចេញសម្រាប់ផលិផលកាត់ដេរមានចំនួន ៨,២៤១.៧ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៨៤៣.៤ លានដុល្លារអាមេរិក ឬស្មើនឹង ១១.៤% ធៀបនឹងរយៈពេល ៩ខែក្នុង ឆ្នាំ២០២០។
ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជាកង់ គ្រឿងបំណែក អេឡិកត្រូនិក បង្គុំខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្ត អំពូលលម្អផលិតផលឈើ ប្រណិត ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានចំនួន ៣,៣៧៩.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤០ លានដុល្លារអាមេរិក ឬប្រមាណ ៥០.៩% ធៀបនឹងរយៈពេល៩ខែ នៃឆ្នាំ២០២០។ តួលេខកំណើននៃការនាំចេញនៃផលិតផលវិនិយោគមិនមែនកាត់ដេរនេះ បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មមូលដ្ឋានវិស័យឧស្សាហកម្មនៅកម្ពុជា និងការវិលត្រលប់មករកភាពល្អប្រសើរនៃទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

ការនាំចេញកសិផលមានចំនួន ២,១០៥.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៤៦.៣ លានដុល្លារអាមេរិក ឬស្មើនឹង ៥៤.៩% ក្នុងនោះរួមមាន ១. ការនាំចេញ ស្រូវមានចំនួន ២,៥២១.៦ ពាន់តោន មានតម្លៃ ៥៩៤.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៤៣៦.៥ពាន់តោន (១៣២.៤%) ឬស្មើតម្លៃ ៣៥៩.៣ លានដុល្លារអាមេរិក (១៥២.៦%)។ ២. ការនាំចេញអង្ករសម្រេចបាន ៤១៨.៣ តោន មានតម្លៃ ២៨៦.៣ លានដុល្លារអាមេរិក មានការថយចុះ ៨៩ពាន់តោន (១៧.៥%) ឬ ៧៧.១ លានដុល្លារអាមេរិក (២១.២%)។ ៣. កៅស៊ូនាំចេញមានចំនួន ១៧៤.១ ពាន់តោន មានតម្លៃ ២៦៥.៨ លានដុល្លារអាមេរិក មានការកើនឡើង ៤៨.៣ ពាន់តោន (៣៨.៤%) ឬប្រមាណ ១១១.៦ លានដុល្លារអាមេរិក (៧២.៣%) និង ៤. កសិផលផ្សេងទៀតមានចំនួន ៤,២៦៩.៤ ពាន់តោនមានតម្លៃ ៩៥៨.២ លានដុល្លារអាមេរិក មានការកើនឡើង ១,១៨៩.៧ ពាន់តោន (៣៨.៦%) ឬប្រមាណ ៣៥២.៥ ពាន់ដុល្លារអាមេរិក (៥៨.២%)។

សេដ្ឋកិច្ចកម្ពុជានៅតែបន្តទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗនៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សកម្មភាពនៅក្នុងវិស័យសំណង់ និងទុន វិនិយោគពីបរទេស បាន និងកំពុងបន្តធ្លាក់ចុះ។ ទោះបីជាយ៉ាងនេះក្តី ការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដូចជា កង់ គ្រឿងបង្ខំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ ខណៈការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរបានងើបឡើងបន្តិច។
ជារួមសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល សេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជាបូករួមជាមួយនឹងការជំរុញពី វិស័យមួយចំនួនរួមមាន វិស័យកសិកម្ម វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យទឹកជញ្ជូននិងគមនាគមន៍និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពី ប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជា៕
អត្ថបទ៖ ណារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត