KPT+
ហេតុផលអ៊ីចឹងតាស! បានអ្នកជំនាញណែនាំថា ផ្ទះត្រូវតែស្អាត និងរៀបរយ
ក្រោយបំពេញការងារហត់ពេញមួយថ្ងៃ ស្រាប់តែមកដល់ផ្ទះ អស់អារម្មណ៍អាលីង រញ៉េរញ៉ៃ ចានឆ្នាំង ខោអាវកខ្វក់ ពាសពេញផ្ទះ កុំថាឡើយចង់អង្គុយលេង សូម្បីតែគេងក៏គ្មានអារម្មណ៍ដែរ មិនអ៊ីចឹង? ហេតុនេះហើយ ទើបអ្នកជំនាញលើកឡើងថា ផ្ទះ និងបន្ទប់គេង គឺកន្លែងសម្រួលអារម្មណ៍ល្អបំផុត ត្រូវតែមានរបៀបរៀបរយ ដើម្បីបង្កើនបរិយាកាសស្រស់ថ្លា ខណៈចំណុចសំខាន់ទាំង ៤ ចាំបាច់ត្រូវមានគឺ៖
១- រៀបចំឲ្យមានពន្លឺត្រឹមត្រូវ

ពន្លឺព្រះអាទិត្យបែបធម្មជាតិ ជួយឲ្យរាងកាយផលិត វីតាមីន D អ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូនភាពរីករាយ) និងមេឡាតូនីន និងអាចបង្កើនផលិតភាពក្នុងការងារបានល្អ គួរតែមានគ្រប់គ្រាន់ នៅក្នុងបរិយាកាសក្នុងផ្ទះ។ ពន្លឺល្មមៗត្រឹមត្រូវ សំដៅលើពន្លឺគ្រប់គ្រាន់ មិនចាំងខ្លាំង និងមិនខ្សោយពេក ។ ដោយពន្លឺល្មម ជួយឲ្យរាងកាយ ផលិតអ័រម៉ូនខាងលើ នាំឲ្យយើងទទួលបានភាពស្ងប់សុខ និងស្រស់ស្រាយឡើងវិញ។
២. ជញ្ជាំងមាំ មិនឮសំឡេងរំខាន

អ្នកជំនាញជាច្រើន លើកឡើងថា នៅពេលរាងកាយព័ទ្ធជុំវិញទៅដោយបរិយាកាស កក់ក្តៅ មិនសូវឮសំឡេងរំខានពីខាងក្រៅ នាំឲ្យរាងកាយអាចសម្រាកបានសុខស្រួល។ ពិសេសជាងនេះ អ្នកជំនាញលើកឡើងថា សម្រាប់ការតុបតែងបន្ទប់ គួរតែចេះជ្រើសយកពណ៌លើជញ្ជាំង មានសភាពភ្លឺ មិនស្រអាប់ ហើយរើសយកពណ៌តែមួយ ឬពីរ មករចនាបន្ទប់ អាចជួយឲ្យអារម្មណ៍ស្ងប់ បាត់អស់ភាពនឿយហត់ពេញមួយថ្ងៃ។
៣- ក្លិនក្នុងបន្ទប់

ការសិក្សាបានបង្ហាញថា ក្លិនឡាវែនឌើ (Lavender) ជាក្លិនមួយ នាំអារម្មណ៍ឲ្យបានស្ងប់ តែអ្នកជំនាញចិត្តសាស្រ្ត ណែនាំថា ការជ្រើសយកក្លិនណាមួយដាក់ក្នុងបន្ទប់ ឬផ្ទះ ត្រូវតែសក្តិសមនឹងអារម្មណ៍យើង និយាយឲ្យចំ យើងចូលចិត្តក្លិនអី ប្រើក្លិននោះទៅ អាចជួយរំឮកយើងនូវអនុស្សាវរីយល្អៗ វិស្សមកាលសប្បាយៗ ដែលជាវិធីសាស្ត្រសម្រួលអារម្មណ៍យ៉ាងមានប្រសិទ្ធិភាព។
៤- បន្ទប់មានសណ្តាប់ធ្នាប់ល្អ

ពិតណាស់ អ្នកជំនាញផ្នែករៀបចំ រចនា និងតុបតែងគេហដ្ឋាន លោកស្រី Stacy Thomes បានឲ្យដឹងថា ការរៀបចំផ្ទះ និងបន្ទប់គេងឲ្យមានសណ្តាប់ធ្នាប់ មិនត្រឹមតែជួយឲ្យយើងមានអារម្មណ៍ល្អប៉ុណ្ណោះទេ ថែមទាំងសម្រួលអារម្មណ៍ឲ្យឆ្ងាយពីភាពស្រ្តេស តប់ប្រមល់ទៀតផង។ ព្រោះថា បើបន្ទប់កាន់តែរញ៉េរញ៉ៃ អារម្មណ៍តានតឹងកាន់តែខ្លាំង ហើយស្រ្តេសក៏កាន់តែស្រ្តេសលើសដើម ជាហេតុនេះឲ្យយើងមិនចង់ត្រឡប់មកផ្ទះ ទោះធ្វើការងារនឿយហត់ប៉ុនណាក៏ដោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្ថានភាពសណ្ដាប់ធ្នាប់ក្នុងផ្ទះក៏អាចបញ្ជាក់ពីកម្រិតជំងឺផ្លូវចិត្តរបស់មនុស្ស
ចុចអាន៖ រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង