ព័ត៌មានជាតិ
រាជធានី ភ្នំពេញ មានកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ជាង២០ទំតាំង
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា សម្រាប់រាជធានីភ្នំពេញ មានកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋខ្មែរ និងជនបរទេសជាច្រើនកន្លែង ដែលកន្លែងទាំងអស់រៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល។

លោកបន្តថា មណ្ឌលចត្តាឡីស័កទាំងអស់ មានដូចជានៅមណ្ឌលចត្តាឡីស័ក ក្នុងមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង សាលាហ៊ុន សែន ពោធិចិនតុង ក្នុងខណ្ឌពោធិ៍សែនជ័យ វិទ្យាល័យ ហ៊ុន សែន ១០០ខ្នង ក្នុងខណ្ឌសែន សុខ ។ មណ្ឌលចត្តាឡីស័ក ទាំង៣កន្លែងនេះ គឺទុកសម្រាប់ប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ដោយមិនគិតប្រាក់ តែក៏មានសណ្ឋាគារ មួយចំនួនធំទៀតប្រមាណជា២០ទីតាំងទៀតដែរ សម្រាប់ធ្វើចត្តាឡីស័ក ចំពោះជនបរទេស ដោយត្រូវចំណាយថវិកា ។

បន្ថែមពីលើនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននិងកំពុងសាងសង់អាគារសំរាប់ធ្វើចត្តាឡីស័កមួយកន្លែងទៀតដែរ នៅតាមផ្លូវឡុងឈិន ក្នុងខណ្ឌព្រែកព្នៅ ដែលមានអាគារចំនួន៦ ក្នុងនោះមានទាំងអាគារសម្រាប់គ្រូពេទ្យ និងអាគារសំរាប់ក្រុមសន្តិសុខផងដែរ។
លោកបញ្ជាក់បន្ថែមថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងធ្វើការសាងសង់អាគារសម្រាប់ធ្វើចត្តាឡីស័កបន្ថែមទៀត តែលោកមិនបានបញ្ជាក់ថា នៅទីតាំងណានោះទេ។

គួរបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីបើក ការដ្ឋានសាងសង់ និង កែលំអផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រដ្ឋបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្រីក្រ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ដោយក្នុង១ គ្រួសារទទួលបានថវិកាចំនួន ៣០ម៉ឺនរៀល សំរាប់រយៈពេល១៥ថ្ងៃ មានន័យថា ក្នុង០១ថ្ងៃ២ម៉ឺនរៀល ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ