KPT+
ម្តាយក្មេក កូនប្រសាស្រី មិនត្រូវរ៉ូវគ្នា អាចមកពីរឿងទាំងនេះ
ទំនាក់ទំនងម្ដាយក្មេក និងកូនប្រសាស្រី ជារឿងស្មុគស្មាញមួយ ដោយមានគ្រួសារខ្លះក៏ត្រូវរ៉ូវ ផ្អែមល្ហែមនឹងគ្នា និងគ្រួសារខ្លះវិញ ហាក់ខ្វែងគំនិត មិនសូវចុះសម្រុងសោះ។
បញ្ហាដែលចម្រូងចម្រាស់ក្នុងគ្រួសាររវាងម្ដាយក្មេក និងកូនប្រសាស្រី អាចបណ្ដាលមកពីកត្តាច្រើនយ៉ាង ជាពិសេសចរិត និងរបៀបទំនាក់ទំនងរបស់អ្នកទាំងពីរតែម្ដង។ ក្នុងនោះរួមមាន៖
១. មិនរាក់ទាក់ដាក់គ្នា

ដើម្បីឱ្យបានស្គាល់ពីចិត្តម្តាយក្មេក កូនប្រសាត្រូវចំណាយពេលវេលាបន្តិច ជាពិសេសប្រសិនបើទើបតែរៀបការថ្មីថ្មោង។ កូនប្រសាស្រីភាគច្រើនចង់បានការស្វាគមន៍យ៉ាងកក់ក្តៅពីម្តាយក្មេកពេលខ្លួនឈានជើងចូលគ្រួសារប្ដី ឯម្ដាយក្មេកក៏ដូចគ្នា គាត់ត្រូវការភាពរាក់ទាក់ពីភរិយាកូនប្រុសគាត់ដែរ។ ផ្ទុយទៅវិញ បើមនុស្សចាស់ប្រកាន់ខ្លួន ឯអ្នកវ័យក្មេងក៏ប្រកាន់ឬក អ្នកទាំងពីរច្បាស់តែពាក់មុខយក្សដាក់គ្នាមិនខាន។
២. យល់តែចិត្តរៀងខ្លួន

មូលហេតុមួយសំខាន់មួយទៀតដែលធ្វើឱ្យម្ដាយក្មេក និងកូនប្រសាមើលមុខគ្នាមិនចំ ក៏ព្រោះតែមនុស្សចាស់មិនទទួលស្គាល់រាល់ការសម្រេចចិត្តរបស់នាង ឯនាងជាកូនក៏មិនយល់ចិត្តម្ដាយថាត្រូវការអ្វី។ បញ្ហានេះធ្វើឱ្យកើតមានជម្លោះរវាងកូនប្រសានិងម្តាយក្មេក ជាញឹកញាប់ ជាពិសេសរឿងទុកដាក់ចង្រ្កានជើងឆ្នាំង។ ម្ដាយចង់សម្លកកូរ កូនស្រីចង់សម្លម្ជូរ ម្នាក់ៗមានៈរៀងខ្លួន ចង់ឈ្នះដូចគូសត្រូវ ទើបបានជាទំនាក់ទំនងកាន់តែមិនល្អរវាងអ្នកទាំងពីរ។
៣. ចូលចិត្តប្រៀបធៀប

ស្ត្រីជាម្ដាយខ្លះ តែងលើកសរសើរកូនប្រសាអ្នកផ្សេងនៅនឹងមុខប្រពន្ធរបស់កូនថាអ៊ីចេះ អ៊ីចុះ រួចតាំងប្រៀបប្រដូចកូនប្រសាខ្លួនឯងខ្វះនេះ ឬខ្វះនោះជាដើម។ ទម្លាប់របស់គាត់ នាំឱ្យនាងអាក់អន់ចិត្ត និងចេះតែមិនចង់និយាយរកម្ដាយក្មេក។ ចំណែកកូនប្រសាស្រីមួយចំនួន ក៏មិនណយដែរ ចូលចិត្តប្រៀបធៀបម្ដាយក្មេកខ្លួនទៅនឹងអ្នកផ្សេងប្រាប់មិត្តភក្ដិឬស្វាមី ថាម្ដាយគេផ្ដល់នេះ ផ្ដល់នោះ រីឯម្ដាយប្ដីខ្លួនឯងវិញ ស្អីគ៏គ្មានឱ្យ។ល។ ទង្វើទាំងនេះហើយ សុទ្ធសឹងនាំអ្នកដែលជាម្ដាយមិនសប្បាយចិត្ត ហើយអាចកើតចិត្តខឹងគុំគួនទៀតផង។
បញ្ហានឹងរីកធំឡើង នៅពេលបុរសជាកូនប្រុស និងជាឧត្តមស្វាមី ឃើញភាពមិនចុះសម្រុងរវាងម្ដាយ និងប្រពន្ធ បែរជាមិនជួយដោះស្រាយ ហើយសុខចិត្តបណ្ដោយឱ្យរឿងកាន់តែស្មុគស្មាញ។ រឿងហេតុនឹងកាន់តែមិនល្អ ប្រសិនបើគេល្អៀងទៅម្ខាងណាជាង។ ម្ដាយស្រឡាញ់កូនប្រុសជាទីបំផុត ឯភរិយាក៏ស្រឡាញ់ស្វាមីអស់ពីបេះដូងដែរ ដូច្នេះបើសិនមនុស្សប្រុសម្នាក់នេះបង្ហាញក្ដីស្រឡាញ់មិនស្មើគ្នា ឱ្យអ្នកទាំងពីរឃើញ ពួកគេអាចច្រណែនគ្នាទៅវិញទៅមក។ អ៊ីចឹងហើយ ដើម្បីបន្ថយបញ្ហាក្នុងគ្រួសារ បុរសត្រូវឈរជាកណ្ដាល និងព្យាយាមផ្សះផ្សារ ទើបជាការប្រសើរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រូបមន្តឈ្នះចិត្តម្ដាយក្មេក ឱ្យស្រឡាញ់អ្នកដូចកូនបង្កើត
ចុចអាន៖ បានម្តាយក្មេកដែលមាន៥ ចំណុចនេះកូនប្រសាជាមនុស្សមានសំណាងបំផុត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?