ព័ត៌មានជាតិ
ដឹងមូលហេតុអំពីយុវជនវ័យ១៥ឆ្នាំបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនទាំងខ្លួននៅវ័យក្មេង
បាត់ដំបង ៖ យុវជនវ័យក្មេងម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយសារតែមានវិបត្តិផ្លូវចិត្តក្នុងក្រុមគ្រួសារទើបទល់គំនិតខិតខ្លីសុខចិត្តប្រល័យជីវិតខ្លួនឯងឲ្យបានចាកផុតពីវិបត្តិផ្លូវចិត្តរាល់ថ្ងៃរបស់ខ្លួន។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមកថា ករណីយុវជនវ័យក្មេងបានធ្វើអត្តឃាតខ្លួនឯងឯងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០២១នៅវេលាម៉ោង១០និង០៥នាទីនៅចំណុចក្រុមទី៣ភូមិខ្នាចរមាសឃុំអំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបងសាកសពជនរងគ្រោះឈ្មោះសៅ ខេវិនភេទ ប្រុសអាយុ១៥ឆ្នាំមានទីលំនៅចំណុចកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចស្រង់សម្តីរបស់ឈ្មោះឈិន ឈន ភេទប្រុសអាយុ៨៧ឆ្នាំ មានទីលំនៅកើតហេតុខាងលើដែលត្រូវជាជីតា បង្កើតរស់នៅជាមួយគ្នាបានបំភ្លឺថា កាលពីថ្ងៃទី១៥ខែតុលានៅវេលាម៉ោង០៧ព្រឹកចៅរបស់ខ្ញុំបាននៅផ្ទះជាមួយខ្ញុំចំណែកឪពុកម្ដាយនិងបងប្រុសវាបានចេញទៅលក់ដូរអីវ៉ាន់នៅឯផ្សារខ្នាចរមាសដូចសព្វដង។រហូតដល់ម៉ោងជាង០៧ព្រឹកប៉ារបស់វាបានទិញបាយទុកឱ្យវា១ប្រអប់ហើយប៉ារបស់វាក៏ត្រឡប់ទៅកន្លែងលក់ដូរវិញ។
ក្រោយមកទៀតវាមិនបានហូបទេបាយនោះព្រោះវាចេះតែដើរចុះដើរឡើងនៅផ្ទះដោយគ្មាននិយាយអ្វីទេរហូតដល់ម៉ោងប្រហែលជា០៩ជាងក៏បាត់ចៅមិនឃើញហើយពេលនោះបងប្រុសរបស់វាឈ្មោះសៅ ឡាយហុង ក៏បានមកដល់ហើយបានស្រែកហៅរកប្អូន”សព’របស់វាតែមិនឮឆ្លើយបងវាក៏ដើរ រកមើលជុំវិញផ្ទះក៏ប្រទះឃើញប្អូនរបស់វាបានចងកស្លាប់នៅហ្នឹងដើមល្មុតនៅក្បែរផ្ទះបាត់ទៅហើយ។
បើតាមការបំភ្លឺពីឈ្មោះសាវ ឡាយហុង ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាបងបង្កើតសពប្រាប់សមត្ថកិច្ចបំភ្លឺថា កាលពីថ្ងៃទី១៥ ខែតុលា នៅវេលាម៉ោង០៧ខ្លួនបានចេញទៅជួយលក់អីវ៉ាន់ជាមួយប៉ាម៉ាក់នៅផ្សារខ្នាចរមាសរហូតដល់ម៉ោងប្រហែល០៩ជាងខ្លួនក៏បានត្រឡប់មកវិញពេលមកដល់ផ្ទះឃើញប្រអប់បាយដែលប៉ារបស់ខ្លួនបានទិញដើម្បីទុកឲ្យប្អូនហូបតែមិនឃើញហូបខ្លួនក៏បានស្រែកហៅតែមិនឮឆ្លើយតបហើយក៏បានសួរទៅជីតាគាត់ប្រាប់ថា វានៅជាមួយតាមិញនេះឯងពេលនោះខ្លួនក៏បានដើរឆ្វែលផ្ទះគេរកមើលក៏បានឃើញប្អូនប្រុសរបស់ខ្លួនបានចងកនៅនឹងដើមល្មុតហើយពេលនោះខ្លួនក៏បានទៅស្រាយដើម្បីទម្លាក់ចុះហើយក៏យកមកដាក់នៅក្នុងផ្ទះស្មានថាប្អូនវាមិនទាន់ស្លាប់ក៏បានជួយធ្វើចលនាដែរតែមិនអាចជួយបាន។
ក្រោយពីបានស្តាប់សាក្សីបំភ្លឺទាំង២នាក់ខាងលើស្របតាមសមត្ថកិច្ចបានធ្វើការពិនិត្យលើសាកសពផងបានរកឃើញថា នៅត្រង់កសពមានស្នាមខ្សែរឹតហើយលើប្រដាប់ភេទមានទឹកកាមនឹងមានចេញលាមកផងដែរដូច្នេះសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងគ្មានពាក់ព័ន្ធអំពើឃាតកម្មនោះទេ។
ស្របតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ក៏បានបែកធ្លាយអំពីមូលហេតុនៃការធ្វើអត្តឃាតរបស់ជនរងគ្រោះផងដែរ គឺដោយសារមានវិបត្តិផ្លូវចិត្តក្នុងក្រុមគ្រួសារដោយសារឪពុកម្ដាយកៀបសង្កត់ផ្លូវចិត្តខ្លាំងពេកមិនឲ្យដើរលេងព្រោះខ្លាចប្រើប្រាស់គ្រឿងញៀននឹងខ្លាចឆ្លងជំងឺកូវីត១៩ផង។ ហើយសាកសពក៏បានប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមនីតិវិធីនៃវិធានការ៕
ដោយ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២០ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី