Connect with us

ព័ត៌មានជាតិ

មិនមានទ្រព្យធានា ឬទ្រព្យធានាមិនគ្រប់ ក៏អាចខ្ចីប្រាក់ពីអេស៊ីលីដាបានដែរ

បានផុស

នៅ

ចាប់ពីពេលនេះទៅសហគ្រិន ឬអតិថិជន ដែលមិនមានទ្រព្យធានាគ្រប់គ្រាន់ ឬមិនមានទ្រព្យធានាលែងជាបញ្ហាទៀតហើយ ដោយ​លោកអ្នក​អាច​ខ្ចីប្រាក់​ពី​ធនាគារ​អេស៊ីលីដា​បាន​ដើម្បី​យកទៅ​ស្ដារ​ ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ទៅតាម​តម្រូវការ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក សឹង ភន ជា នាយក​ប្រតិបត្តិ​ឥណទាន​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា​ ធនាគារ​អេស៊ីលីដា​បាន​បង្កើត​នូវ​ប្រភេទ​ឥណទាន​មួយចំនួន​សម្រាប់​សហគ្រិន ប្រើប្រាស់​ប្រាក់កម្ចី​ដែល​មិនមាន​ទ្រព្យ​ធានា​គ្រប់គ្រាន់ ឬមិនមាន​ទ្រព្យ​ធានា ក្នុងនោះ​រួមមាន​៖

– កម្ចី​ដើម្បី​ប្រើប្រាស់​ផ្ទាល់ខ្លួន ដែលមាន​ទំហំ​រហូតដល់ ២.៥០០(​ពីរពាន់​ប្រាំ​រយ​)​ដុល្លារ សម្រាប់​អតិថិជន​ដែលមាន​គណនី​បើកប្រាក់​បៀវត្សរ៍​នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។​

– កម្ចី​ដើម្បី​ប្រើប្រាស់​ផ្ទាល់ខ្លួន ដែលមាន​ទំហំ​រហូតដល់ ៥.០០០(​ប្រាំ​ពាន់​)​ដុល្លារ សម្រាប់​មន្ត្រី​រាជ្យ​ការដែល​មាន​គណនី​បើកប្រាក់​បៀវត្សរ៍​នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។​

– កម្ចី​ដើម្បី​ប្រើប្រាស់​តាមរយៈ​ប័ណ្ណឥណទាន (Credit Card) ដែលមាន​ទំហំ​រហូតដល់ ៤០.០០០(​បួន​ម៉ឺន​)​ដុល្លារ ។​

– កម្ចី​អាជីវកម្ម ដែលមាន​ទំហំ​រហូតដល់ ៥០០.០០០(​ប្រាំ​រយ​ពាន់​)​ដុល្លារ សម្រាប់​សហគ្រាស​ខ្នាតតូច និង មធ្យម និង ទំហំ​រហូតដល់ ១.០០០.០០០(​មួយ​លាន​)​ដុល្លារ សម្រាប់​សហគ្រាស​ខ្នាត​ធំ ក្រោម​ការធានា​ដោយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (Credit Guarantee Corporation of Cambodia “CGCC”) ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា២២ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

Sokha Hotels

ព័ត៌មានពេញនិយម