សុខភាព
ពាក់ស្រោមដៃកៅស៊ូចេញទៅក្រៅ អាចការពារជំងឺកូវីដ-១៩ បានទេ?
វិធានការនៃការទប់ស្កាត់វីរុស COVID-19 ត្រូវបានអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលតាមប្រទេសនានាប្រកាសប្រាប់ម្តងហើយម្តងទៀត ដោយឲ្យសាធារណៈជនពាក់ម៉ាស និងលាងដៃឲ្យបានត្រឹមត្រូវ។ ក្នុងនោះដែរ មានចម្ងល់មួយសួរថា ពេលចេញទៅក្រៅពាក់ស្រោមដៃកៅស៊ូអាចការពារមិនឲ្យឆ្លងជំងឺ COVID-19 បានទេ?

ទាក់ទងនឹងចម្ងល់នេះ អង្គការសុខភាពពិភពលោកបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកឲ្យដឹងថា ការពាក់ស្រោមដៃចេញទៅក្រៅមិនអាចការពារអ្នកពីការឆ្លងវីរុស COVID-19 បានដូចដែលយើងគិតទេ។ មេរោគនៅតែអាចតោងទៅលើស្រោមដៃកៅស៊ូរបស់យើង ហើយប្រសិនបើយើងយកវាទៅប៉ះផ្ទៃមុខទៀតនោះ វាអាចបណ្តាលឲ្យអ្នកឆ្លងមេរោគបាន។ ដូចនេះ ការលាងដៃឲ្យបានញឹកញាប់ជាមធ្យោបាយដ៏ល្អសម្រាប់ការពារអ្នកពីវីរុសចម្លង COVID-19 មានប្រសិទ្ធភាពជាងមធ្យោបាយដទៃ។

ដូចគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលក៏ធ្លាប់បានណែនាំពីវិធីលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ដោយតម្រូវឲ្យសាធារណៈជនលាងសម្អាតដៃឲ្យបាន១នាទីជាមួយទឹក និងសាប៊ូ ហើយដុសសម្អាតឲ្យគ្រប់សព្វគ្រប់កន្លែង ជាពិសេស ចន្លោះម្រាមដៃ ខ្នងដៃ និងក្រចកដៃ (ចំពោះស្រ្តី)។ រីឯការលាងសម្អាតដៃដោយប្រើអាល់កុល ត្រូវលាងសម្អាតឲ្យបានគ្រប់ចន្លោះដែរ ប៉ុន្តែក្នុងរយៈពេលតែ៣០វីនាទីប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់កូវីដ-១៩បានទេ
ចុចអាន៖ ៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង