Connect with us

ព័ត៌មានជាតិ

អភិបាលរងខណ្ឌ​២​រូប​ ចុះសួរសុខទុក្ខ​និង​នាំ​យក​អំណោយ​ផ្តល់​ជូន​មន្ត្រី​មាន​ជំងឺ​

បានផុស

នៅ

ភ្នំពេញ ៖ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​មន្ត្រី​សាលាខណ្ឌ​ដែលមាន​ជំងឺ​និង​ជួប​គ្រោះថ្នាក់​ជាយថាហេតុ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បាន​ចាត់​អោយ​អភិបាលរងខណ្ឌ​២​រូប​ចុះសួរសុខទុក្ខ ព្រមទាំង​នាំយក​អំណោយ​និង​ថវិកា​នៅ​ប្រគល់ជូន​ក្រុមគ្រួសារ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​មនុស្ស​ធ​ម៍​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ ដែល​ទី​តាំងទី​១​ដឹកនាំ​ដោយ​លោក​រស់ សុភ​ក្តិ អភិបាលរងខណ្ឌ បាន​នាំយក​សម្ភារៈ​និង​ថវិកា​ទៅ​ផ្តល់ជូន​លោក ស៊ំ ប៊ុនធឿន មន្ត្រី​សាលាខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​ស្ថិត​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ និង​ទី​តាំងទី​២​ដឹកនាំ​ដោយ​លោក​ហ៊​ត គឹម​នី អភិបាលរងខណ្ឌ បាន​នាំយក​សម្ភារៈ​និង​ថវិកា​ទៅ​ផ្តល់ជូន​លោក ជេ​ត យ៉​ម ជា​ប្រធាន​មន្ទីរ​គណបក្ស​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។

ឆ្លៀត​ក្នុងឱកាស​នេះដែរ ​លោក​អភិបាលរង​ទាំង​២ បាន ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែលជា​និច្ចកាល​លោក​តែងតែ​គិតគូរ​យកចិត្ត​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាប្រចាំ​ទាំង​ជីវភាព​រស់នៅ គ្រោះថ្នាក់​ជាយថាហេតុ និង​បញ្ហា​ប្រឈម​ផ្សេងៗ។

បន្ទាប់ពី​ទទួលបាន​អំណោយ​និង​ថវិកា លោក ជេ​ត យ៉​ម ក៍​ដូចជា​លោក ស៊ំ ប៊ុន​ធឿ​ង បាន​សំដែង​នូវ​ទឹកចិត្ត​រីករាយ​និង​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ដល់​ម​ន្ត្រី​នៅក្រោម​ឱវាទ ទោះបីជា​សម្ភារៈ​និង​ថវិកា​ទាំងនេះ​មិន​សមប្រកប​ទៅតាម​ការចង់បាន​យ៉ាងណា​ក៏​ដោយ តែ​នេះ​ជា​ទឹកចិត្ត​ដ៍​ប្រពៃ​របស់​ថ្នាក់ដឹកនាំ​ខណ្ឌ​ប្រកបដោយ​កាយវិការ​មនុស្ស​ធ​ម៌៕​

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម