ព័ត៌មានជាតិ
សមត្ថកិច្ច ឃាត់ខ្លួនពលករខ្មែរ ៥៧នាក់ ដែលមានបំណងលួចឆ្លងដែន ចូលប្រទេសថៃ
សមត្ថកិច្ចកម្ពុជា បានសហការជាមួយយោធាថៃ បង្រ្កាបមុខសញ្ញានាំពលករចេញ ដោយមិនស្របច្បាប់ ដើម្បីឆ្លងដែនចូលក្នុងប្រទេសថៃ ១ករណី។
កិច្ចប្រតិបត្តិការនេះ គឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ និងលោកវរសេនីយ៍ត្រី លី ឡង់ដែន មេបញ្ជាការរង ដឹកនាំកម្លាំងចំនួន ៩នាក់ រួមជាមួយកម្លាំងយោធា សហការជាមួយទាហានឈុតខ្មៅថៃកងរយលេខ ៥២៣ ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែន ដោយមិនស្របច្បាប់ ចូលក្នុងប្រទេសថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ ៥៣ និង៥៤ ក្នុងភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
កម្លាំងចម្រុះ បានឃាត់ខ្លួនពលករចំនួន ៥៧នាក់ ដែលក្នុងនោះស្រី ២៣នាក់ និងក្មេង ៥នាក់ផងដែរ។ ក្រោយពីសួរនាំ គឺបានកំណត់មុខសញ្ញាជនសង្ស័យ ជាមេខ្យល់ម្នាក់ មានឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្រោយសាកសួរ ក៏បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?