ព័ត៌មានជាតិ
លោកតាអាយុ៧០ឆ្នាំម្នាក់ ជិះម៉ូតូដួលខ្លួនឯង ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ
បុរសវ័យ៧០ឆ្នាំម្នាក់ បានជិះម៉ូតូដួលខ្លួនឯងស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង២០នាទី ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យចរាចរណ៍ បានឲ្យដឹងថា ករណីនេះ ជនរងគ្រោះ មានឈ្មោះ អ៊ុំ ពួន អាយុ៧៣ឆ្នាំ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកម៉ូតូវ៉េវC១១០ ពាក់ស្លាកលេខ១E៣១៤៨ មានទិសដៅពីត្បូងទៅជើង បង្កឡើងដោយខ្លួនឯង ពីព្រោះក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានបញ្ជាក់ថា ប្តីរបស់គាត់មានជំងឺលើសឈាម។
លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ គឺមូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះស្លាប់ នេះមកពីជនរងគ្រោះបើកម៉ូតូដួលខ្លួនឯង ផ្កាប់មុខ មិនមានប៉ះទង្គិច ឬបុកគ្នានោះឡើយ នេះបើតាមការពិនិត្យនៅកន្លែងកើតហេតុ បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណីខ្មែរ។
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ ជាប់គុក៥ឆ្នាំ មិនអស់ចិត្ត ចេញមកវិញលក់ថ្នាំញៀនខ្លាំងជាងមុន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ