ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែ ធ្វើឲ្យលិចលំនៅឋានពលរដ្ឋក្នុងក្រុងបាត់ដំបងធ្ងន់ និងស្រាលសរុប ១០៧៤ ខ្នងផ្ទះ
ខណៈផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូតភ្លៀងនៅតែបន្តធ្លាក់ជោកជាំ លិចផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ទឹកជំនន់ក៏បង្កើនល្បឿនយ៉ាងឆាប់រហ័ស ក្រៅពីហូរកាត់ចូលតាមដងអូរប្រឡាយពាសពេញ ក៏បានធ្លាក់ចូលដងស្ទឹងសង្កែជាបន្តបន្ទាប់។ ក្នុងនោះ ធ្វើឲ្យស្ទឹងសង្កែបង្កើនទំហំទឹកកាន់តែរីកធំ បណ្តាលឲ្យវាយលុកចូលក្នុងក្រុងខ្លាំង ចាប់ពីម៉ោងប្រហែលជិត ១ រំលងអធ្រាត្រ នាយប់ថ្ងៃទី ១៦ ខែតុលា ម្សិលមិញនេះ។
បើយោងតាមរបាយការណ៍ពីអធិការក្រុងបាត់ដំបង បានបង្ហាញឲ្យដឹងថា ករណីជំនន់ទឹកភ្លៀងនេះចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ នេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅតាមបណ្ដោយដងស្ទឹងសង្កែមានចំនួន ៦ សង្កាត់ ស្មើ ១៦ ភូមិ។
ប្រជាពលរដ្ឋរងគ្រោះទាំង ៦ សង្កាត់ ក្នុងនោះរួមមាន ៖
១,សង្កាត់វត្តគរ មាន ៣ ភូមិ សរុប ១៨៤ ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៣១ ខ្នងផ្ទះ រងគ្រោះស្រាល ១៥៣ ខ្នងផ្ទះ។ ២,សង្កាត់ស្វាយប៉ោ មាន ២ ភូមិ សរុប ២៧ ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៥ ខ្នងផ្ទះ រងគ្រោះស្រាល ២២ ខ្នងផ្ទះ។ ៣,សង្កាត់ចំការសំរោង មាន ២ ភូមិ សរុប ៧៥ ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៥៥ ខ្នងផ្ទះ រងគ្រោះស្រាល ២០ ខ្នងផ្ទះ។ ៤,សង្កាត់រតនៈ មាន ៤ ភូមិ សរុប ១៤០ ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៨៩ ខ្នងផ្ទះ រងគ្រោះស្រាល ៥១ ខ្នងផ្ទះ។ ៥,សង្កាត់ស្លាកែត មាន ២ ភូមិ សរុប ៤៩៨ ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៤៨៧ ខ្នងផ្ទះ រងគ្រោះស្រាល ១១ ខ្នងផ្ទះ។ ៦,សង្កាត់ក្តុលដូនទាវ មាន ៣ ភូមិ សរុប ១៥០ ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៥៩ ខ្នងផ្ទះ រងគ្រោះស្រាល ៩១ ខ្នងផ្ទះ។ សរុប ១០៧៤ ខ្នងផ្ទះ លិចធ្ងន់ធ្ងរសរុប ៧២៦ ខ្នងផ្ទះ និងលិចស្រាលសរុប ៣៤៨ ខ្នងផ្ទះ។
ក្នុងគ្រោះទឹកជំនន់នេះដែរ មិនមានប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬសត្វណាមួយនោះទេ៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក