Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត ៖ គិតត្រឹមរសៀលនេះ ទឹកជំនន់នៅក្រុងបាត់ដំបង បានចាប់ផ្ដើមស្រកទៅវិញហើយ

បានផុស

នៅ

អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៧ ខែតុលានេះ ទឹកជំនន់នៅក្រុងបាត់ដំបង បានចាប់ផ្ដើមស្រកទៅវិញហើយ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរទៀតនោះទេ។ នៅព្រឹកអាទិត្យនេះ មានសេចក្ដីរាយការណ៍ថា ស្ថានភាពទឹក​​ស្ទឹងសង្កែបានហក់ឡើង ហើយបណ្ដាលឲ្យមានការជន់លិច នៅតំបន់មួយចំនួន នៃក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី បានឲ្យដឹងថា មកដល់ពេលនេះ ទឹកជំនន់នៅក្រុង​​​បាត់ដំបង បានចាប់​ផ្ដើមស្រកហើយ ដោយមិនមានការគំរាមកំហែងទៀតនោះទេ។ ក្នុងនោះ ទឹកនៅខាងលើ ក៏បានចាប់ផ្ដើមស្រកជាបណ្ដើរៗ ហើយដែរ។

លោក សុខ លូ បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរងផលប៉ះពាល់អំពីទឹកជំនន់នេះ តែមិនបានធ្វើឲ្យមានអ្នករងគ្រោះស្លាប់នោះទេ។ អភិបាលខេត្តបាត់ដំបងថ្មី មានប្រសាសន៍ថា «ប្រជាពលរដ្ឋយើងប៉ះពាល់ច្រើនគ្រួសារ តែជំនន់ទឹកភ្លៀងវាមិនធ្ងន់ធ្ងរទេ វាគ្រាន់តែប៉ះពាល់ហូរកាត់អីតិចតួចអីចឹងទៅ វាឡើងមួយភ្លែត ហើយឥឡូវវាចាប់ផ្ដើមស្រកវិញហើយ​រសៀលនេះ ជំនន់ទឹកភ្លៀង ហើយចំពោះការស្រកនេះ អាចល្ងាចនេះ ឬស្អែកព្រឹកអាចអស់ហើយ តាមការសង្កេតនៃការស្រក មិនមានការស្លាប់ ឬក៏ប៉ះពាល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋទេ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៨ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម