KPT+
សារសំខាន់នៃ QR Code របស់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់គ្នាត្រូវយល់ដឹង
ប្រព័ន្ធ QR Code នៃប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដើម្បីប្រើប្រាស់ក្នុងការចេញ-ចូលទីកន្លែងនានា ជាពិសេសប្រសិនបើអ្នកភ្លេចនាំយកប័ណ្ណចាក់វ៉ាក់សាំងទៅតាមខ្លួន។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ប្រព័ន្ធ QR Code នៃប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ «StopCovid QR Vaccine» មានមុខងារសំខាន់ចំនួន៣គឺ៖
១. សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
២. គ្រប់គ្រងការធ្វើចត្តាឡីស័ក
៣. បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ
ក្រសួងបានបន្តថា ប្រព័ន្ធ QR Code «StopCovid QR Vaccine» នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកប័ណ្ណចាក់វ៉ាក់សាំង តាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ ឬខូចខាតប័ណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ ព្រមទាំងកាត់បន្ថយហានិភ័យ នៃការក្លែងបន្លំទិន្នន័យលើប័ណ្ណចាក់វ៉ាក់សាំង។
ក្រៅពីនោះ ប្រព័ន្ធនេះ អាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានា។
គួររំលឹកថា កាលពីថ្ងៃទី ១៦ ខែតុលា កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធ QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine» ដោយតភ្ជាប់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ទៅនឹងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះតទៅ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ៨ ទីតាំង ចែកកាតចាក់វ៉ាក់សាំងឥតគិតលុយ សម្រាប់អ្នកមិនទាន់បាន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ