KPT+
ឲ្យកូនៗជួយធ្វើការងារផ្ទះ អាចបង្រៀនកូនមានទំនួលខុសត្រូវច្រើន
ម៉ាក់ប៉ាត្រូវដឹងថា ការជួយការងារផ្ទះមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូនៗ។ ដ្បិតកិច្ចការផ្ទះតូចតាចដែលកូនៗយើងធ្វើអាចមើលទៅជារឿងធម្មតា គ្មានអ្វីអស្ចារ្យទេ តែការងារផ្ទះទាំងនោះអាចបង្រៀនកូនយើងពីមេរៀនមានតម្លៃច្រើនឲ្យកូនចាំរហូតដល់ពេញវ័យ។ ពេលអាអូនជួយធ្វើការងារផ្ទះ កូននឹងទទួលបានអត្ថប្រយោជន៍ប៉ុន្មានចំណុចនេះ។

១.បង្កើតទំនុកចិត្តលើខ្លួនឯង
ពេលធ្វើអីមួយដោយខ្លួនឯងបានល្អ ទោះកិច្ចការនេះតូច ឬធំក្តី កូនទទួលបានអារម្មណ៍ពិសេស។ ដូចគ្នានេះដែរ ការធ្វើការងារផ្ទះក៏ជួយជំរុញភាពឯករាជ្យដែរ ដោយសារអាអូនសម្រេចការងារបានដោយខ្លួនឯង។
២.បង្រៀនពីភាពសំខាន់នៃការបំពេញការងារ
ចំណុចនេះអាចមានប្រយោជន៍ច្រើនពេលដែលកូនលូតលាស់ធំទៅៗ និងមានទំនួលខុសត្រូវទាំងកិច្ចការក្នុងផ្ទះ ទាំងនៅសាលារៀន និងកិច្ចការក្នុងសង្គម។

៣. ជួយបង្កើតទម្លាប់ឲ្យកូនស្រលាញ់ភាពស្អាត
ការបង្កើតទម្លាប់ឲ្យកូនលាងសម្អាតក្រោយពេលធ្វើអ្វីមួយរួចហើយ (ឧ. ពេលញ៉ាំបាយរួច ប្រមូលចានដាក់កន្លែងលាង បោសសម្អាតពេលធ្វើកំពប់ទឹក។ល។) មិនមែនគ្រាន់តែបង្កើតទម្លាប់ល្អឲ្យកូនៗចេះស្រលាញ់ភាពស្អាតសម្រាប់ខ្លួនឯងទេ វាក៏ជួយកាត់បន្ថយភាពរញ៉េរញ៉ៃក្នុងផ្ទះ ម៉ាក់ប៉ាមិនសូវល្វីងមុខ។
៤. បង្កើតទម្លាប់ធ្វើការងារផ្ទះ

នៅពេលយើងឲ្យកូនធ្វើការងារផ្ទះ វានឹងក្លាយជាទម្លាប់ និងជាផ្នែកមួយនៃជីវិតរបស់កូនដែលនឹងបន្តរហូតដល់កូនពេញវ័យ និងចូលវ័យចាស់ទៅ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្នគ្រោះថ្នាក់! កំពុងពពោះ ហាមធ្វើការងារផ្ទះទាំងនេះ
ចុចអាន៖ វិធីសាស្ត្រ ៥ យ៉ាង ដោះស្រាយបញ្ហាកូនយំតាមឪពុកម្ដាយអត់ព្រមលែង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ