Connect with us

សុខភាព

ការសាយភាយមេរោគរបស់ ជំងឺរលាកសួត អាចធ្វើឲ្យសុខភាពចុះខ្សោយ ឬដល់ស្លាប់

បានផុស

នៅ

ជំងឺរលាកសួត គឺជាជំងឺអាចបង្កឲ្យមានសភាពធ្ងន់ធ្ងរ ដែលត្រូវសម្រាកពេទ្យ ឬសង្គ្រោះកម្រិតធ្ងន់។ ជំងឺនេះបង្កដោយ មានការចម្លងចូលមេរោគតាមរយៈផ្លូវដង្ហើម។ វា​ចូលទៅ​បំផ្លាញ​សួត​បង្ក​ឱ្យ​រលាក​សួត ឬ​សាយភាយ​មេរោគ ឬ​សារជាតិ​របស់​មេរោគ​ទៅ​សរីរាង្គ​ផ្សេងៗ​ដែល​ធើ្វ​ឲ្យ​សុខភាព​មនុស្ស​ចុះខ្សោយ ហត់ គ្រុនញាក់​ភ្លាមៗ ឬ​រហូតដល់​ស្លាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​ប្រសិនបើ​អ្នកជំងឺ​មក​ពិនិត្យ​សុខភាព ​ឬ​សម្រាក​ពេទ្យ បាន​ទាន់ពេលវេលា និង​ទទួលយក​ការព្យាបាល​ពី​គ្រូពេទ្យ​តាម​វេជ្ជបញ្ជា ថ្នាំ​ប្រឆាំង​មេរោគ​បាន​ត្រឹមត្រូវ នោះ​ជំងឺ​រលាក​សួត​នេះ​ គឺអាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​។​

១) រោគសញ្ញា

​អ្នក​ដែល​កើត​ជំងឺ​រលាក​សួត​មាន​អាកា​រៈ​

– គ្រុនក្តៅ ញាក់​ភ្លាមៗ (​ស្រួចស្រាវ​)

– ឈឺ​ក្នុង​ទ្រូង ដូច​គេ​ចាក់​

– ហត់​ដង្ហក់ មាន​ដង្ហើមញាប់​

– ក្អក ពុំមាន​ស្លេះ ឬ​មាន​ស្លេះ និង​អាចមាន​ក្លិន​

– វង្វេងស្មារតី (​ករណី​មនុស្ស​ចាស់​ខ្លាំង​ជាដើម​)​។​

២) មូលហេតុ

​មេរោគ​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​សួត គឺ​បាក់តេរី​ភាគច្រើន ចូល​តាមផ្លូវ​ដង្ហើម​។​

៣) ការព្យាបាល

​ជំងឺ​នេះ​ព្យាបាល​ដោយ​ការប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ ច្បាស់លាស់ ក្រោយពី​ការពិនិត្យ​-​ពិគ្រោះ សំដៅ​ប្រសិទ្ធភាព​សម្លាប់​បាក់តេរី និង​ដោយ​អាស្រ័យ​លើ​កម្រិត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រលាក​សួត​៖

– ព្យាបាល​នៅផ្ទះ​: សម្រាប់​អ្នកជំងឺ​ក្មេង ពុំ​មាន​សញ្ញា​ធ្ងន់​និង​ពុំមាន​ជំងឺ​រ៉ាំរ៉ៃ​។​

– ព្យាបាល​ស្រាក​ពេទ្យ​: សម្រាប់​អ្នកជំងឺ​អាយុ​ច្រើន ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​មាន​សញ្ញា​ធ្ងន់​: ដង្ហើមញាប់ ចង្វាក់បេះដូង​ញាប់ វង្វេង​ជាដើម​។​

– ព្យាបាល​សង្គ្រោះ​កម្រិតធ្ងន់​: ខ្សោយ​ផ្លូវដង្ហើម​ខ្លាំង (​តម្រូវ​ឲ្យ​មានប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​) ឬ​សម្ពាធ​ឈាម​ទាប​ខ្លាំង (​តម្រូវ​ផ្តល់​ថ្នាំ​ជំនួយ​)​។​

៤) ការការពារ

– អនាម័យ​ទូទៅ សម្អាត​មាត់​ធ្មេញ ដៃ និង​ក្អក​ឬ​កណ្ដាស់​ប្រើ​កន្សែងដៃ​ខ្ទប់មាត់​ច្រមុះ​

– ចាក់​វ៉ាក់សាំង​បេ​សេ​ហ្សេ ចំពោះ​ទារក​ទើប​កើត​

– ចាក់​វ៉ាក់សាំង ការពារ​រលាក​សួត ឬ​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ ករណី​អ្នកជំងឺ​មាន​ជំងឺ​រ៉ាំរ៉ៃ ។​

– ថែរក្សា​អនាម័យ​លំនៅឋាន មាន​ខ្យល់អាកាស​ល្អ កាត់បន្ថយ​ផ្សែង​ក្នុងផ្ទះ (​ផ្សែង​ចម្អិន​អាហារ​) ផ្សែង​បារី និង​ផ្សែង​ក្រៅ​ផ្ទះ​។

«​បើសិន​មាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ សូម​ប្រញាប់​មកពី​គ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ជៀសវាង​ទុក​ឲ្យ​ជំងឺ​រលាក​សួត​នេះ​វិវត្តន៍​ទៅ​ធ្ងន់ធ្ងរ ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​លោកអ្នក​»៕

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ជិះ​ទូក​អ្នក​នេសាទ​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ចំណាយ​ពេល​តែ ២០ទៅ ៣០នាទីអាច មកកម្សាន្តព្រៃកោងកាង តាម​សហគមន៍

កីឡា១០ ម៉ោង មុន

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ​បាន​៣​ពិន្ទុ​បន្ថែម​​​បន្តក្តីសង្ឃឹម​ឡើង​វគ្គ​បន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព និង​អ្នក​ជំនាញ​ថា ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការ​អប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ១២ ម៉ោង មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ១២ ម៉ោង មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

នយោបាយ១៧ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ចរាចរណ៍២២ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

Sokha Hotels

ព័ត៌មានពេញនិយម