KPT+
ប័ណ្ណវ៉ាក់សាំងកូវីដ-១៩ ពណ៌ខៀវ និងពណ៌ស ខុសគ្នាដូចម្ដេច?
មកទល់នឹងពេលនេះ ប្រជាពលរដ្ឋមួយចំនួននៅតែមានចម្ងល់ចំពោះប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រវាងពណ៌ខៀវនិងពណ៌ស តើវាខុសគ្នាដូចម្ដេច? ហើយមួយណាផ្លូវការ មួយណាមិនមិនផ្លូវការ?

រវាងប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងពីរពណ៌ ពុំមានមួយណាមិនផ្លូវការឡើយ ពោលគឺវាសុទ្ធតែជាប័ណ្ណផ្លូវការ និងប្រើបានដូចគ្នា។
ចំពោះចម្ងល់ដែលថា ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងពីរលើករួច អ្នកខ្លះបានប័ណ្ណពណ៌ខៀវ និងអ្នកខ្លះបានប័ណ្ណពណ៌សគឺ៖
អ្នកទទួលបានប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពណ៌ខៀវ ជាបុគ្គលចាក់វ៉ាក់សាំងក្នុងក្របខណ្ឌស៊ីវិល (បុគ្គលិកសុខាភិបាល ឬពេទ្យស្មគ្រចិត្ត) ហើយប័ណ្ណវ៉ាក់សាំងគឺចេញដោយក្រសួងសុខាភិបាល។ នៅលើប័ណ្ណមានបញ្ជាក់ពីឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ ប្រភេទវ៉ាក់សាំង និងពេលវេលាចាក់វ៉ាក់សាំង។

អ្នកទទួលបានប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពណ៌ស ជាបុគ្គលចាក់វ៉ាក់សាំងក្នុងក្របខណ្ឌក្រសួងការពារជាតិ (ពេទ្យទាហាន) ហើយប័ណ្ណវ៉ាក់សាំងគឺចេញដោយក្រសួងការពារជាតិ។ នៅលើប័ណ្ណមានបញ្ជាក់ពីឈ្មោះ រូបថត លេខអត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ ប្រភេទវ៉ាក់សាំង និងពេលវេលាចាក់វ៉ាក់សាំង។

គួររំលឹកថា ប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ពិតជាសំខាន់ខ្លាំងណាស់ក្នុងកំលុងនៃជំងឺរាតត្បាត បើគ្មានប័ណ្ណនេះទេ ការធ្វើដំណើរចេញ-ចូលកន្លែងសំខាន់ៗមួយចំនួននឹងមិនត្រូវបានអនុញ្ញាតឡើយ។
ដូច្នេះ បន្ទាប់ពីទទួលបានប័ណ្ណហើយ ត្រូវរក្សាទុកវាឲ្យបានល្អ ឬស្កេន QR Code ទុកក្នុងប្រព័ន្ធឌីជីថល ចៀសវាងច្រឡំកន្លែងទុកដាក់ ភ្លេច ឬបាត់បង់ជាដើម៕
អត្ថបទ៖ សន្យា
ចុចអាន៖ អត់ចេះភ្ជាប់ប័ណ្ណចាក់វ៉ាក់សាំងឌីជីថល ចូលទស្សនាវីដេអូនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ