Connect with us

សុខភាព

មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់​ដំណេក

បានផុស

នៅ

របប​អាហារ​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​រំខានការគេងរបស់​យើង​បាន​ដែរ។ ការ​ផ្លាស់​ប្តូរ​របប​អាហារ​មួយ​ចំនួន​អាច​ជួយ​យើង​ឲ្យ​គេង​លក់​ស្រួល និង​មាន​ប្រយោជន៍​ដល់​សុខភាព។​ អាហារ​ប៉ុន្មាន​ប្រភេទ​ខាងក្រោម​នេះ​អាច​រំខាន​ដំណេក​យើងបាន។​

១. សាច់ក្រហម

Red Meat: Health Risks, Benefits, and Tips to Eat It Safely
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់ក្រហម​ដូចជា​សាច់គោ សាច់ជ្រូក សាច់​ចៀម​គឺ​ពិបាក​ក្នុង​ការ​រំលាយ​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គេង​លក់។ នៅ​ពេល​គេង​លក់ រាងកាយ​នឹង​ធ្វើ​ការ​ខ្លាំង​ក្នុង​ការ​បំបែក​ពពួក​សាច់​ទាំងនេះ។ ហេតុ​នេះ​ហើយយើង​អាច​នឹង​ភ្ញាក់​អំឡុងពេល​យប់។ ម៉្យាងទៀត​សាច់ក្រហម​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត ហើយ​ការ​សិក្សា​បង្ហាញ​ថា​ការ​ញ៉ាំ​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​អាច​ធ្វើឲ្យ​គុណភាព​នៃ​ការ​គេង​ធ្លាក់ចុះ​ដែល​ធ្វើ​ឲ្យ​យើង​ហត់ និង​ឆាប់​ខឹង។

២. អាហារ​មាន​ជាតិ​ខ្លាញ់ និង​រសជាតិ​ហឹរ

អាហារ​មាន​ជាតិ​ខ្លាញ់ និង​រសជាតិ​ហឹរ​សុទ្ធ​តែ​ពិបាក​ក្នុង​រំលាយ​ដែល​អាច​ពន្យារ​ពេល​គេង​លក់។ អាហារ​មាន​រសជាតិ​ហឹរ​បង្ក​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង និង​ចាល់អាស៊ីត​ក្នុង​ក្រពះ​ដែល​នេះ​ធ្វើ​ឲ្យ​មិន​អាច​គេង​លក់​បាន។ គួរ​ចងចាំ​ថា​ផ្លែ​ក្រូច និង​ទឹក​ក្រូច​ស្រស់​ក៏​អាច​រំខាន​ដំណេក​ដោយសារ ក្រហាយ​ទ្រូង​ដែរ។

៣. ពពួក​សណ្តែក ឬ​អាហារ​ធ្វើ​ពី​សណ្ដែក

Charro Beans Recipe - Tim Love | Food & Wine

សណ្ដែក​គឺ​ពិបាក​ក្នុង​ការ​រំលាយ និង​អាច​បង្ក​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ និង​ហើម​ពោះ។ បន្ថែមពីនេះទៀត អាហារ​ធ្វើ​ពី​សណ្តែក​ក៏ដូច​អាហារ​មាន​រសជាតិ​ហឹរ​ដែរ​អាច​រំខាន​ដំណេក​ដែល​បណ្ដាល​មកពី​អាការក្រហាយ​ទ្រូង និង​ចាល់អាស៊ីត។

៤. បន្លែ

បន្លែ​គឺ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ​មុន​ចូល​គេង​អាច​រំខាន​ការ​គេង​បាន។ បន្លែ​ទាំង​នោះ​រួមមាន​ត្រសក់ និង​ឆៃថាវ​ជាដើម ហើយ​បន្លែ​ទាំង​នេះ​មាន​ជាតិ​ទឹក​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ក្រោក​ពាក់​កណ្ដាល​យប់​ដើម្បី​ចូល​បន្ទប់ទឹក។ សម្រាប់​ផ្លែ​ប៉េងប៉ោះ​វិញ​មាន​អាស៊ីត​អាមីណូ tyramine ដែល​ភ្ញោច​ខួរក្បាល​ឲ្យ​បញ្ចេញ​អរម៉ូន norepinephrine។ អរម៉ូន​នេះ​អាច​ពន្យារ​ពេល​គេង​លក់​បាន។ រីឯ​ផ្កាខាត់ណា និង​ផ្កាខាត់ណា​ខៀវ​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ខ្លាំង និង​រំខាន​មិន​ឲ្យ​គេង​ស្ងប់។

៥. សូកូឡា

Super Easy 5-Ingredient Espresso Chocolate Truffles

សូកូឡា​សុទ្ធ​តែ​មាន​កាហ្វេអ៊ីន​។ ជាតិ​កាហ្វេអ៊ីន​ធ្វើឲ្យ​យើងមិន​ងងុយ​គេង​ បើ​សិនជាយើង​ញ៉ាំ​ជិត​ពេល​ចូល​គេង។ សូកូឡា​ខ្មៅ​គឺ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ដែល​សូកូឡា​ខ្មៅ​មួយ​ដុំ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីនស្មើ​មួយ​​ភាគ​បួន​នៃ​កាហ្វេ​មួយ​ពែង។

៦. ជាតិស្ករ

Man Takes Sweet Drinks 'Like Water', His Blood Sugar Level Hits 20 Times  The Norm & He Dies

យក​ល្អ​គួរ​ចៀសវាង​ការ​ញ៉ាំ​នំឃុកគី និង​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​ស្ករមុនចូលគេង។ ទោះបី​ភេសជ្ជៈ Soft Drink មិន​មាន​ជាតិ​កាហ្វេអ៊ីន ប៉ុន្តែ​ភេសជ្ជៈ​ប្រភេទ​នេះ គឺ​មាន​ជាតិ​ស្ករ​ច្រើន ដូចនេះយើង​មិន​គួរ​ផឹក​មុនពេល​ចូលគេង​ទេ។ ការឡើង​នៃ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​អាច​ពន្យារ​ការ​គេង​ និង​ពិបាក​ក្នុង​ការគេង​លក់​ស្ងប់។ ប្រសិន​ជា​យើងផឹក​តែ​ក្ដៅ​មុន​ចូល​គេ យក​ល្អ​កុំ​ដាក់​ស្ករ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ញ៉ាំ​ទឹក​ក្រោយភ្ញាក់ពីគេង​ ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង

ចុចអាន៖ ដណ្ដប់ភួយពេលគេងមិនត្រឹមតែជាទម្លាប់ តែនៅមានហេតុផលច្រើនទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម១០ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២១ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ២០ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម