Connect with us

ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងណាននីង ជួយសង្គ្រោះស្ត្រីខ្មែរ៤នាក់

បានផុស

នៅ

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថា ស្ត្រីខ្មែរចំនួន៤នាក់ ដែលទៅរស់នៅក្នុងប្រទេសចិន ដោយខុសច្បាប់ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង សហការ​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ចិន ឲ្យ​ត្រឡប់​មាតុប្រទេស​វិញ​នៅពេល​ឆាប់ៗ​ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កុយ គួ​ង បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ស្ថាន​អគ្គ​កុង​ស៊​ល​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន បាន​សហការ​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ចិន ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​៤​នាក់ និង​ទារក​ម្នាក់ ដែល​មក​រស់នៅក្នុង​ប្រទេស​ចិន​ដោយ​ខុសច្បាប់ ឲ្យ​វិលត្រឡប់​មាតុប្រទេស​វិញ តាម​ជើងយន្តហោះ CZ8313 ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១០និង២៥ នាទី​ព្រឹក នៅ​ព្រលានយន្តហោះ​ភ្នំពេញ​”​។​

​គួររំលឹកថា ថ្មីៗ​នេះ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​ជួយ​ដំណោះស្រាយ​ស្ត្រី​២​នាក់ ដែលមាន​បញ្ហា​ជាមួយ​គ្រួសារ ហើយ​មិន​ចង់​បន្ត​រស់នៅ​ជាមួយ​ប្តី​ជនជាតិ​ចិន ដើម្បី​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ផងដែរ ប៉ុន្តែ​ករណីនេះ ត្រូវការ​ពេលវេលា ដើម្បី​រៀបចំ​តាម​នីតិវិធី​ច្បាប់​របស់​ប្រទេស​ចិន​។ ពីព្រោះ​តាមច្បាប់​ប្រទេស​ចិន ត្រូវ​ធ្វើការ​លែងលះ លុប​សៀវភៅ​អាពាហ៍ពិពាហ៍​ហើយ​សិន ទើប​អាច​ត្រឡប់មក​ស្រុក​វិញ​បាន​។​

​ស្ត្រី​ខ្មែរ​២​នាក់​នោះ រួមមាន​ទី​១, មាន​ឈ្មោះថា ឈឺ​ន សុ​ផៃ ទីកន្លែង​កំណើត​នៅ​ភូមិ​កសិកម្ម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ចំណែក​ស្ត្រី​ទី​២, មាន​ឈ្មោះថា លីន សាវ៉ន ទីកន្លែង​កំណើត​ភូមិ​ម៉ា​សែន ឃុំ​ប៉ា​ហាល ស្រុក​ត្បែង ខេត្តព្រះវិហារ ពួកគេ​បាន​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ពួកគេ​ត្រឡប់មក​ស្រុកកំណើត​វិញ ដោយសារ​ការធ្វើ​បាប​ពី​សំណាក់​ប្តី​ជនជាតិ​ចិន​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម