ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Valneva បង្កើតអង់ទីគ័រដល់៩៥% ខ្លាំងជាង AstraZeneca ទៀត
វ៉ាក់សាំងបង្ការកូវីដ-១៩ដែលចក្រភពអង់គ្លេសបានលុបចោលការបញ្ជាទិញ១០០លានដូសកាលពីខែមុនដំណើរការល្អណាស់ក្នុងការបង្កើតប្រព័ន្ធការពាររាងកាយប្រឆាំងនឹងវីរុសកូរ៉ូណា។ នេះបើយោងតាមលទ្ធលធ្វើការសាកល្បងដំណាក់កាលទី៣។
លទ្ធផលតេស្តឈាមពីអ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំងនេះមានកម្រិតអង់ទីគ័រខ្ពស់ប្រឆាំងនឹងជំងឺកូវីដ-១៩។
វាមានប្រសិទ្ធភាពខ្លាំងជាងវ៉ាក់សាំង AstraZeneca ដែលផ្អែកលើការធ្វើតេស្តពីម្នាក់ទៅម្នាក់។ ក្រុមហ៊ុន Valneva កំពុងស្នើសុំការអនុម័តសម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនដែលផលិតនៅប្រទេស្កុតឡែន។

វាជាប្រភេទវ៉ាក់សាំងការពារមេរោគទាំងមូលដែលអសកម្មពោលគឺមានន័យថា វាផ្ទុកវីរុសកូរ៉ូណាដែលបានស្លាប់មិនអាចបង្កជាជំងឺឡើងវិញបាន។ ដូច្នេះវាមានប្រសិទ្ធភាពដូចទៅនឹងវ៉ាក់សាំងផ្តាសាយ និងជំងឺគ្រុនស្វិតដៃជើង។
ក្រុមហ៊ុនឱសថបារាំង Valneva បាននិយាយថា អត្រាបង្កើតអង់ទីគ័រខ្ពស់ជាង៩៥% ហើយរក្សាមិនបណ្តាលឲ្យឈឺធ្ងន់ ព្រមទាំងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនកាចសាហាវដូចជា Delta ជាដើម។
សាស្ត្រាចារ្យ Adam Finn ដែលដឹកនាំការធ្វើសាកល្បងមកពីសាកលវិទ្យាល័យ Bristol បានឲ្យដឹងថា លទ្ធផលទាំងនេះពិតជាល្អគួរឲ្យចាប់អារម្មណ៍ និងលើកទឹកចិត្តយ៉ាងខ្លាំង។
លោកថា ៖«លទ្ធផលទាំងនេះបានបង្ហាញថា វាជាបេក្ខភាពវ៉ាក់សាំងដែលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកម្ចាត់ជំងឺកូវីដ-១៩»។
ក្រុមហ៊ុន Valneva សង្ឃឹមថា ជាដំបូងនឹងទទួលបានការអនុម័តសម្រាប់វ៉ាក់សាំងដល់មនុស្សអាយុ១៨ និង៥៥ឆ្នាំដែលនេះជាចន្លោះអាយុត្រូវបានធ្វើការសាកល្បង។
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានចាប់ផ្តើមដំណើរការដើម្បីសុំការអនុម័តវ៉ាក់សាំងជាមួយអាជ្ញាធរសុខភាពរបស់ចក្រភពអង់គ្លេស និងត្រៀមដាក់ស្នើទៅទីភ្នាក់ងារឱសថអឺរ៉ុបទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ