Connect with us

ព័ត៌មានជាតិ

កម្ពុជា​ទទួល​ដែក​រ៉ៃ​ និង កំណល់​បេតុង​ផ្លូវ​រថភ្លើង​ ដែល​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ថៃ​ជាង​៤ ម៉ឺន​តោន

បានផុស

នៅ

ពិធី​ប្រគល់​-​ទទួល​ដែក​កំណល់​បេតុង​និង​គ្រឿង​បរិក្ខារ​(​ក្រចាប់​)​ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ថៃ​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា​(​ជុំ​ទី​១) បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ​នៅលើ​ស្ពាន​ផ្លូវ​រថភ្លើង​ចំណុច​ត​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ឈម នឹង​ផ្សារ​រុង​ក្លឿ ឃុំ​ប៉ា​ខាម ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី បូ​រិន្ទ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែល​បាន​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​ទទួល​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ថៃ​បាន​ឱ្យ​ដឹង​ថា ​តាមរយៈ​នៃ ជំនួប​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ​នាពេល​មក​ភាគី​ថៃ​បានប្រកាស​ផ្ដល់ជំនួយ​ដល់​កម្ពុជា​នូវ​ដែក​កំណល់​បេតុង និង គ្រឿង​បរិក្ខារ (​ក្រចាប់​)​ភ្ជាប់​នឹង កំណល់​ដែល​សរុប​ទាំងអស់​ចំនួន​ជាង ៤០,០០០ (​បួន​ម៉ឺន​តោន​) នឹងត្រូវ​ដឹក​តាម​ទូរ​រថភ្លើង​ចំនួន​៨០​ទូរ​ដឹក​ចេញពី​ខេត្ត​ប៉ា​តា​យ៉ា​ប្រទេស​ថៃ មកដល់​មាត់ច្រក​ព្រំដែន​កម្ពុជា ជា​បន្ទុក​របស់​ភាគី​ថៃ។ ចំណែក​ភាគី​កម្ពុជា​ទទួលបន្ទុក​ដឹក​ពី​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ទៅកាន់​ចំនួន​៧​គោលដៅ​មាន ស្រុក​មង្គលបុរី​ភ្នំ​ធិបតី រហូតដល់​ខេត្តពោធិ៍សាត់ ដែល​គិត​ជា​ផ្លូវដែក​មាន​ប្រវែង ១៧០​គីឡូម៉ែត្រ។

សូម​បញ្ជាក់​ថា ​ដែក​កំណល់​បេតុង​និង​គ្រឿង​បរិក្ខារ​(​ក្រចាប់​)​ដែល​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ថៃ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុ​ជា​មាន ដៃ​និង​កំណល់​បេតុង ក្រចាប់ និង​គ្រឿង​បរិក្ខារ​ដែក​រ៉ៃ​មាន​ចំនួន ១៩,០០០ តោន​, កំណល់​បេតុង​មាន​ចំនួន ១៣៥,០០០​ដុំ​, ចំណែក​ដៃ​ក្រចាប់​ជាង​២​ម៉ឺន​តោន​សរុប​ទាំងអស់​ជាង ៤,០០០០​តោន​៕

ដោយ ៖ ណា រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម