ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសេចក្តីព្រាងច្បាប់ ដាក់ទោសទណ្ឌឪពុកម្តាយ បើកូន ប្រព្រឹត្តអាកប្បកិរិយាអាក្រក់
សភាចិន នឹងពិចារណាលើច្បាប់ដាក់ទោសទណ្ឌឪពុកម្តាយ ប្រសិនបើកូនៗរបស់ពួកគេ បង្ហាញ “អាកប្បកិរិយាអាក្រក់” ឬប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់ការអប់រំគ្រួសារ, អាណាព្យាបាលនឹងត្រូវស្តីបន្ទោសនិងបញ្ជាឲ្យឆ្លងកាត់កម្មវិធីណែនាំការអប់រំគ្រួសារ ប្រសិនបើរដ្ឋអាជ្ញារកឃើញអាកប្បកិរិយាអាក្រក់ ឬឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយកុមារ ស្ថិតនៅក្រោមការមើលថែរបស់ពួកគេ។
លោក Zang Tiewei អ្នកនាំពាក្យគណៈកម្មការកិច្ចការនីតិកម្ម នៅក្រោមសមាជជាតិប្រជាជនចិន (NPC) បាននិយាយថា “មានហេតុផលជាច្រើន ដែលធ្វើឲ្យក្មេងជំទង់ប្រព្រឹត្តខុស ហើយកង្វះឬការអប់រំគ្រួសារមិនសមរម្យ គឺជាបុព្វហេតុចម្បង”។

សេចក្តីព្រាងច្បាប់នេះ នឹងត្រូវពិនិត្យឡើងវិញនៅសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ NPC នៅសប្តាហ៍នេះ ក៏ជំរុញឲ្យឪពុកម្តាយ រៀបចំពេលវេលាសម្រាប់កូនៗរបស់ពួកគេ ឲ្យសម្រាក លេងកម្សាន្តនិងហាត់ប្រាណផងដែរ។
គួរបញ្ជាក់ថា នៅឆ្នាំនេះ ទីក្រុងប៉េកាំងបានអនុវត្តវិធានការតឹងរ៉ឹងលើកុមារ ដូចជាការរឹតបណ្តឹងលើការលេងហ្គេមតាមអនឡាញជាដើម។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រសួងអប់រំបានកំណត់ម៉ោងលេងហ្គេមសម្រាប់អនីតិជន ដោយអនុញ្ញាតឲ្យពួកគេលេងហ្គេមអនឡាញរយៈពេលមួយម៉ោងតែនៅថ្ងៃសុក្រ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យប៉ុណ្ណោះ។
ក្រសួងក៏បានកាត់បន្ថយការធ្វើកិច្ចការផ្ទះ និងហាមឃាត់ការបង្រៀនក្រោយចេញពីសាលា សម្រាប់មុខវិជ្ជាសំខាន់ៗនៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាកផងដែរ ដោយព្រួយបារម្ភអំពីបន្ទុកការសិក្សាធ្ងន់ធ្ងរពេកលើកុមារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន បើកដំណើរការវេបសាយការពារកុមារកុំឲ្យញៀនហ្គេមអនឡាញ មួយសប្ដាហ៍លេងបានតែ ៣ ម៉ោងប៉ុណ្ណោះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត