Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់បដិសេធផែនការបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងអះអាងថា អាចនាំឲ្យមានសង្គ្រាមបើកចំហ

បានផុស

នៅ

ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់លោក Hassan Rouhani បានច្រានចោលនូវសំណើរបង្កមហន្តរាយមួយពីសភារបស់ប្រទេសដែលត្រូវបានគេចាត់ទុកថាជាការបញ្ចប់ការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរអន្តរជាតិជាបន្ទាន់ ។ អ៊ីរ៉ង់ត្រូវបានគេចោទប្រកាន់ជាយូរមកហើយពីបទស្វែងរកអាវុធនុយក្លេអ៊ែរ ទោះបីជាខ្លួនបដិសេធការអះអាងនេះក៏ដោយ ។

ភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ង់បានកើនឡើងកាលពីថ្ងៃសុក្រ នៅពេលលោក Mohsen Fakhrizadeh ដែលជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់អ៊ីរ៉ង់ត្រូវបានគេធ្វើឃាតនៅខាងក្រៅទីក្រុងតេអេរ៉ង់ពាក់ព័ន្ធនឹងក្រុមអ្នកវាយប្រហារជាច្រើននាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការសម្លាប់នេះ សភាអ៊ីរ៉ង់បានគាំទ្រសេចក្តីព្រាងច្បាប់មួយដែលអំពាវនាវឲ្យដកទណ្ឌកម្ម និងការការពារផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ ។ ពួកគេបានអះអាងថា វានឹងសម្រេចគោលដៅជីវិតរបស់លោក Fakhrizadeh បន្ទាប់ពីគាត់ត្រូវបានគេធ្វើឃាត ។

ប្រសិនបើអ៊ីរ៉ង់រារាំងការត្រួតពិនិត្យនុយក្លេអ៊ែរនោះ វានឹងត្រូវបានមើលឃើញថាជាការបង្កហេតុយ៉ាងខ្លាំងដល់គណបក្សប្រឆាំងរបស់ប្រទេស ហើយអាចនាំឲ្យមានជម្លោះបើកចំហ ។ អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីតបានទទូចម្តងហើយម្តងទៀតថា អ៊ីរ៉ង់មិនត្រូវបានអនុញ្ញាតឲ្យទទួលបានអាវុធបរមាណូទេ ។

សេចក្តីស្នើច្បាប់បានអំពាវនាវឲ្យអ៊ីរ៉ង់ផលិត និងរក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូម ១២០ គីឡូក្រាមក្នុងមួយឆ្នាំដែលចម្រាញ់បាន ២០ ភាគរយ ។ ទោះយ៉ាងណាសំណើនេះត្រូវបានច្រានចោលដោយរបបអ៊ីរ៉ង់ ។

ថ្លែងទៅកាន់សន្និសីទកាសែតកាលពីថ្ងៃអង្គារលោក Saeed Khatibzedeh អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា “វាមិនចាំបាច់ និងមិនមានប្រយោជន៍ ។ រដ្ឋាភិបាលបានប្រកាសយ៉ាងច្បាស់ថាខ្លួនមិនយល់ស្របនឹងផែនការនេះនោះទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម