Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ការរើសអើងអ្នកជំងឺកូវីដ គឺច្បាស់ជាខុសតែម្ដង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ ដោយក្នុងនោះសម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការជួយគាំទ្រគ្នា ពិសេសករណីព្យាបាលតាមផ្ទះ ចំណែកការរើងអើងចំពោះអ្នកជំងឺកូវីដ គឺច្បាស់ជាខុសតែម្ដង។ ​​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ ថ្ងៃក្រោយនឹងក្លាយជាអ្នកប្រឆាំងកូវីដដ៏អស្ចារ្យ។ នៅប្រទេសមួយចំនួន បានយកអ្នកជាសះស្បើយពីជំងឺកូវីដ ទៅជួយធ្វើជាសេវាក្នុងការបម្រើ​អ្នកជំងឺកូវីដទៅវិញ ដោយសារអ្នកដែលបានកើតជំងឺកូវីដហើយនោះ មានអង្គបក្ខដិបក្ខសម្រាប់ប្រឆាំងជំងឺកូវីដ-១៩ ដែលការរើងអើងចំពោះអ្នកជំងឺកូវីដ គឺច្បាស់ជាខុសតែម្ដង។ ​​​​

ទាក់ទងទៅនឹងការព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ ពិសេសនៅតាមផ្ទះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំពោះការព្យាបាលតាមផ្ទះ និងក្រុមគ្រួសារដែលជាភារកិច្ចទទួលខុសត្រូវរបស់គ្រួសារ ក៏ដូចជាសហគមន៍ធ្វើការរួបរួមគ្នា ដែលចំណុចនេះ កាលពីមុនយើងបានអនុវត្តក្នុងពេលធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីសហគមន៍ក្នុងការជួយ នៅពេលផ្ទះអ្នកជំងឺស្ថិតក្នុងភូមិជាមួយគ្នា ជួយយកអាសាគ្នាក្នុងគ្រាដ៏លំបាក ចៀសវាងការរើសអើងដែលនាំឱ្យអ្នកជំងឺមានការខ្មាសអៀន។

សម្ដេចតេជោ មានប្រសាសន៍រំលឹកថា មានទីកន្លែងមួយចំនួនបានបង្កើតវប្បធម៌ជួយគ្នា​តាំងពីឆ្នាំមុន ដែលក្នុងគ្រាកម្ពុជាបានកើតព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ-១៩ក្នុងសហគមន៍​​ ដែលពេលនោះក៏មានការធ្វើការចត្តាឡីស័កនៅតាមផ្ទះ ហើយប្រជាពលរដ្ឋបានរួមគ្នាក្នុងការមើលការខុសត្រូវ និងឧបត្ថម្ភសម្រាប់អ្នកធ្វើចត្តាឡីស័ក។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ “ឥឡូវនេះក្នុងករណីដែលមានការព្យាបាលតាមផ្ទះ ក៏មិនខុសពីការធ្វើចត្តាឡីស័កដែរ សូមឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ជួយគ្នានៅក្នុងការរៀបចំឱ្យមានការព្យាបាលនៅតាមផ្ទះ ដោយមានការចូលរួមជួយមើលការខុសត្រូវ និងជួយឧបត្ថម្ភពីសំណាក់ក្រុមគ្រួសារនៅក្នុងភូមិឋានដែលអ្នកជំងឺស្នាក់នោះ។ ​​​បើសិនយើងធ្វើរឿងនេះបានល្អ ប្រទេសយើងមានការរួមគ្នាសាមគ្គីរវាងអ្នកឈឺ និងអ្នកមិនឈឺ វាដូចជា កង់ត្រាចកង់ធ្នង់ ជួនកាលយើងឈឺ ជួនកាលគេឈឺ ការយកចិត្តទុកដាក់គ្នាទៅវិញទៅមក វាបង្កើតបាននូវវប្បធម៌ចែករំលែក វប្បធម៌​ការជួយគ្នាក្នុងគ្រាលំបាក”។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា ដោយសាររដ្ឋាភិបាលលើកទុកចិត្តឱ្យមានការព្យាបាលតាមផ្ទះ ដែលជាវិធីមួយដ៏ល្អនៅក្នុងការកាត់បន្ថយការចូលមកសម្រាកនៅពេទ្យ ហើយឃ្លាតឆ្ងាយពីគ្រួសារ។ ប្រសិនជាមានការលើកទឹកចិត្ត និងការជួយយកអាសា​ពីអ្នកភូមិជាមួយគ្នា ច្បាស់ជាធ្វើឱ្យអ្នកជំងឺមានទឹកចិត្ត និងឆាប់ជាសះស្បើយ​​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម