Connect with us

ព័ត៌មានជាតិ

ឃុំអ្នកលឿង មានកុមារអាយុក្រោម២ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដបន្តទទួលសាច់ប្រាក់​រាជរដ្ឋាភិបាល​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​របស់​នា​យក​ដ្ឋា​ន​សុខុមាលភាព​សង្គម​បាន​បញ្ចា​ក់ថា ទោះបីជា​ប្រទេស​កម្ពុជា​កំពុងតែ​រាត​ត្បាត​ដោយ​ជំងឺ​ដ៏កាច​សាហាវ​កូ​វីដ​១៩​នោះ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​និង​គ្រួសារ​ក្រីក្រ ងាយ​រងគ្រោះ​តាមរយៈ​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ចំពោះ​ឃុំ​អ្នក​លឿង ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​រួម​និង​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​គ្រួសារ ក្រីក្រ សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​និង​មន្ទីរ​ផែនការ ខេត្ត ព្រៃវែង​។ នេះ​ជាការ​លើកឡើង​របស់លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​ក្នុង​កិច្ច​ជួបពិភាក្សា​ក្រុម ការងារ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​និង​គ្រួសារ​ស្លាប់​ដោយ​ជម្ងឺ​កូ​វីដ​១៩​នៅក្នុង​ឃុំ​អ្នក​លឿង​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​ដើម្បី​វាយតម្លៃ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​នា​ល្ងាច​ថ្ងៃទី​១៧​តុលា​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ឈួ​រ សុ​បញ្ញា បាន​បញ្ចា​ក់ថា ដោយ​មើលឃើញ​ការលំបាក​របស់​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​ជន​ងាយ​រងគ្រោះ​រួចមក​លោក​បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ខេត្ត​កែប​ដើម្បី​បន្ត​កិច្ចការ​ជា​ចម្បង​នេះ​។​ជាក់ស្ដែង​ថ្ងៃនេះ​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ឃុំ​អ្នក​លឿង​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​ដែល​កំពុងតែ​ជួប​ការលំបាក​លើ​ជីវភាព​ប្រចាំថ្ងៃ​។​

សូម​បញ្ចា​ក់ថា យោងតាម​សេចក្តី​ជូន​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​បញ្ចាក់​មុននេះ​ថា ដំណើរ​ការបើក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​របស់​រាជរដ្ឋាភិបាល​នឹង​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រ​យុទ្ធ​នឹង​កូ​វីដ​-១៩ សម្រាប់​ជុំ​ទី​៦​លើក​ទី​២​បាន​អនុវត្ត​ចាប់ពីថ្ងៃ​ទី​២៥ ខែសីហា ដល់២៤ ខែកញ្ញា​ឆ្នាំ ២០២១ គឺមាន​រយៈពេល១​ខែ រួចរាល់​ហើយៗ​ពេលនេះ​បន្ត​ជុំទី​៦​លើក​ទី​៣​ទៀត​។​

សេចក្តីជូនដំណឹង​បាន​បន្ថែមថា កិច្ចការ​នេះ​នឹងត្រូវ​អនុវត្តតាម​នីតិ​វិធី​ចំនួន​១០​ចំនុច​សំខាន់ៗ​ដូចខាង​ក្រោម​

ទី​១.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​៥ ទី​៦​លើក​ទី​១ ទី​២​រួចហើយ សូម​អញ្ជើញ​ទៅ​បើក​ប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។​

ទី​២.​ចំពោះ​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ ទាំងអស់​នឹងត្រូវ​ផុត​សុពល​ភាព​នៃ​ការប្រើ​ប្រា ស់​ប័ណ្ណ​ចាស់ ហើយដោយ​ជំនួស​មកវិញ​ដោយ​ប័ណ្ណ​ជុំ​ទី​១៤ វិញ ។

ទី​៣. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ ដែល​បាន​ជាប់​បន្តទៅ​ជុំ​ទី​១៤ ត្រូវយក​ប័ណ្ណ​ថ្មី ដែល​ផ្តល់​ដោយ​រដ្ឋបាល ឃុំ​សង្កាត់​ដើម្បី​យកទៅ​បើក​សាច់ ប្រាក់ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ដូច​ធម្មតា ដោយ​មិន​តម្រូវ​ឲ្យ​ទៅ​ផ្ទៀងផ្ទាត់​ឡើងវិញ​នៅតាម ឃុំ សង្កាត់ នោះទេ លើកឡើង​តែ​គ្រួសារ ដែល​ជាប់​ថ្មី​នៅ​ជុំ​ទី​១៤ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​នៅតាម ឃុំ សង្កាត់ ជាមុនសិន​មុន​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វី​ង ។​

ទី​៤. ករណី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ មិនបាន​ជាប់​នៅក្នុង​ជុំ​ទី​១៤ បន្តទៀត តែ​បាន​ផ្ទៀងផ្ទាត់​រួចហើយ​នៅតាម​ឃុំ សង្កាត់ និង​មាន​លុយ​នៅសល់ ក្នុង​គណនី​របស់ខ្លួន​នោះ អ្នកទទួលផល​នៅ​អាច​ប្រើប្រាស់​ប័ណ្ណ​ជុំ​ទី​១១ ដើម្បី​ដក​ប្រាក់ ដែល​នៅសល់​នោះ​នៅ​គ្រប់​បញ្ជ​វី​ង​បាន តែ​អ្នកទទួលផល​នោះ​មិន​បានទទួល​ការឧបត្ថម្ភ​បន្តទៀត​នោះទេ ។​

ទី​៥.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​២ លើក​ទី​១ រួចហើយ លើកលែងតែ​ជុំ​ទី​១១ ដែល​មិនបាន​ជាប់​ជុំ​ទី​១៤ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។​

ទី​៦. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​សុពលភាព ហើយ​មិនទាន់បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និ ង​គ្រួសារ​ក្រីក្រ ដែល​ទើប​ទទួលបាន​ប័ណ្ណ​សមធម៌​ថ្មី​សូម​អ​ញ្ជើ ញ​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលា ឃុំ សង្កាត់ ណាមួយ ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី​៦ លើក​ទី​៣​នេះ​។​

ទី​៧.​ពេល​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៦​លើក​ទី​៣​នៅតាម​បញ្ជរ​វី​ង តម្រូវឱ្យ​អ្នកទទួលផល​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចគ្នា​នឹង​ការបើកប្រាក់​ឧបត្ថម្ភ​លើក​មុនៗ​ផងដែរ ពិសេស​ប ណ្ណ​សមធម៌ ដែល​នៅមាន​សុពលភាព និង​ត្រូវ​ចងចាំ​លេខ​កូដ​សម្ងាត់​។​

ទី​៨.​ករណី​ភ្លេច​លេខ​សម្ងាត់ សូម​ទំនាក់ទំនង​អ្នកទទួលបន្ទុក​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬមន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី ខេត្ត ។​

​ទី​៩.​ក្នុងករណី​ប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញ​ភាពមិនប្រក្រតី​ណាមួយ​ក្នុងការ​អនុវត្ត​កម្មវិធី ឬ ដក​សាច់ប្រាក​មិន បាន​នៅតាម​បញ្ជរ​វី​ង​ណាមួយ​នោះ សូមសាធារណជន និង​អ្នកទទួលផល​ទាំងអស់ ធ្វើការ​ទំនាក់​ទំនងជា​មួយ​អ្នក​កាន់​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬនៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនី​តិសម្បទា ឬមន្ទីរ​ផែនការ រាជធានី ខេត្ត​នីមួយៗ​។

ទី​១០.សូម គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ទាំងអស់​គោរព​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ដោយ​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ នៅ​គ្រប់​ទីកន្លែង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម