Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យវិនិយោគិនអាមេរិក ពិចារណាមកវិនិយោគនៅកម្ពុជា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Ted Osius (ថេត អូសៀស) ប្រធានគណ:កម្មាធិការក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យវិនិយោគិនអាមេរិក ពិចារណាមកធ្វើការវិនិយោគនៅកម្ពុជាផងដែរ។

លោក អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា លោក Ted Osius (ថេត អូសៀស) ប្រធាន និងជាអគ្គនាយកប្រតិបត្តិ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន បានសាទរ​ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ ការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានជោគជ័យយ៉ាងត្រចះត្រចង់។ លោក ថេត អូសៀស បានចំណាប់អារម្មណ៍ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល, វិស័យឧស្សាហកម្ម, វិស័យសុខាភិបាល, វិស័យបច្ចេកវិទ្យា, វិស័យហិរញ្ញវត្ថុ និងវិស័យនាំចេញនាំចូល។

ក្នុងជំនួបដដែលនេះលោក ថេត អូសៀស​ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជា នៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន នាពេលខាងមុខ និងជួយដល់កម្ពុជា​លើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ-១៩ ក៏ដូចជានឹងជួយដល់កម្ពុជា ក្នុងការកសាងសមត្ថភាព និងសន្តិសុខថាមពល ផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ក៏បានអបអរសាទរជូនចំពោះលោក ថេត អូសៀស ដែលបានត្រូវតែងតាំងជាប្រធាននិងជាអគ្គនាយកប្រតិបត្តិ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋ អាមេរិកផងដែរ ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជា ហើយសម្ដេចបានសម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានទទួលស្គាល់ភាពជឿនលឿនរបស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កា ជាវិជ្ជមាន។

សម្ដេចតេជោ បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវផែនការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែលរួមមាន៖ បន្តគ្រប់គ្រងជំងឺកូវីដ-១៩, ជំរុញការកែទម្រង់ផ្នែកធុរកិច្ច ឲ្យបានកាន់តែប្រសើរដើម្បី, ទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើន, ជំរុញការកែទម្រង់លើគ្រប់វិស័យ និងការបង្កើតសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។

ជាទីបញ្ចប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ច នូវសក្កានុពលនៃការវិនិយោគនៅកម្ពុជា ព្រមទាំងអំពាវនាវឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិចារណាធ្វើការវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើ​រុស្ស៊ី​និង​​អ៊ុយក្រែន​ខូច​ខាត​អ្វីខ្លះ​នៅ​​​​​ខែ​វិច្ឆិកា​​​​និង​សមរភូមិនៅ​ Kursk ទឹកដីរុស្ស៊ី​​?

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៣ លាននាក់ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ស្រីភីម ស្រាយចម្ងល់ក្រោយមានគេសួរថាបានទៅសួរសុខទុក្ខអតីតស្វាមីឬអត់?

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើភាគីចិនទទួលយកកម្មសិក្សាការីកម្ពុជាមកសិក្សានៅសាលាមជ្ឈិមបក្សចិន

Sokha Hotels

ព័ត៌មានពេញនិយម