Connect with us

បច្ចេកវិទ្យា

បង្ហោះកាតធនាគារជាសាធារណៈ មាន ៣ ចំណុចធំៗនេះ Hacker មិនទុកលុយឲ្យសូម្បីមួយរៀល

បានផុស

នៅ

ជាទូទៅកាតធនាគារ មិនថាជា Visa card, Mastercard ឬ UnionPay សុទ្ធតែមានលេខ ៣ ខ្ទង់ បង្ហាញ​ច្បាស់លាស់​នៅខាងក្រោយកាតទាំងអស់ រួមទាំងព័ត៌មានសំខាន់ៗមួយចំនួននៅលើកាតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ អ្នក​ប្រើប្រាស់​ទាំងអស់ ពិតជាមិនបានចាប់​អារម្មណ៍​នោះទេ នៅ៣ចំនុចធំៗនេះ ជាពិសេសគឺលេខ៣ខ្ទង់ ​ដែល​មាន​នៅ​ក្រោយ​កាត ​​( CVV )។ ព្រោះ​ប្រសិន​បើ​អ្នក​បង្ហាញលេខ​នោះ​ទៅ​ទី​សាធារណៈ ​ឬ​ទៅ​នរណា​ម្នាក់​ នោះ​យើង​អាច​ក្លាយ​ជា​ជនរងគ្រោះ​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​មិនដឹងខ្លួន។

សម្រាប់​ព័ត៌មាន​សំខាន់ ៣ ធំៗ​ ដែល​ម្ចាស់​កាត​ធនាគារ​ទាំងអស់​មិន​ត្រូវ​បង្ហាញ​ជា​សាធារណៈ ​ប្រការក្រែងមាន​ជនខិលខូចស្គាល់ អាច hack យកបានដូចជា ៖

លេខលើកាតចំនួន ១៦ ខ្ទង់ ។

កាលបរិច្ឆេទផុតកំណត់នៃកាត​ ។

លេខ CVV លើកាតរបស់អ្នក។

ទន្ទឹម​នេះ ​ប្រសិន​បើ​ជន​ខិលខូច​ស្គាល់​តែ លេខ CVV (លេខ៣ខ្ទង់ក្រោយកាត) មួយ​មុខ​ ក៏​មិន​អាច hack លុយ​ពី​កុង​ធនាគារ ឬ​ប្រើប្រាស់​កាត​យើង​ ដើម្បី​ទូទាត់​បាន​ឡើយ ​ពោល​គឺ​បើ​គេ​ស្គាល់​តែ​លេខ CVV កាត់​របស់​យើង​ នៅ​តែ​មាន​សុវត្ថិភាព។

កាត​យើង​អាច​គ្មាន​សុវត្ថិភាព ​ឬ​បញ្ជាក់​បាន​ថា​មាន​គេ hack ចូលយក​លុយ​ក្នុង​កុង​អស់​គ្មាន​សល់ ​ប្រ​សិនបើ​យើង​បាន​បង្ហាញ​ព័ត៌មាន​សំខាន់ៗ ៣ ខាងលើនោះ​ជា​សាធារណៈ​ ដែល​នាំ​ឲ្យ​មាន​ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ព័ត៌មាន​​ អាច​ទាញយក​ព័ត៌មាន​ទាំង​នោះ​ ទៅ​ក្លែង​បន្លំ​ធ្វើ​ជា​ប្រតិបត្តិការ​ចរន្ត​ផ្ទេរ​ប្រាក់​ផ្សេងៗ​បាន​ ឬ hack យក​លុយ​ក្នុង​កុង​របស់​យើង​អស់​ជា​មិនខានឡើយ។

ការ​បង្ហាញ​កាត​ដោយ​បើក​ចំហ​ ជា​ឱកាស​មួយ​ដែល​ជន​ខិលខូច​ឆ្លៀត​បន្លំ​ ឬ hack យក​លុយ​របស់​យើង​តាម​អំពើ​ចិត្ត​បាន ​ប្រសិន​បើ​យើង​ប្រហែស​ខ្លួន​តែ​បន្តិច ឬគិតថាជារឿងធម្មតា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហោះលេខកុងធនាគារជាសាធារណៈ ប្រយ័ត្នអស់លុយគ្មានសល់

ចុចអាន៖ហេតុអ្វី​បានជា​គេ​និយម​ប្រើ​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ?មើល​យ៉ាងណា​ដឹង​បាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម