ព័ត៌មានជាតិ
អាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស នៅខេត្តកណ្ដាល ប្រឈមនឹងការបិទ បើមិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធ
លោក ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល បានព្រមានដល់ម្ចាស់អាជីវកម្មរកស៊ីដឹកជញ្ជូន ខ្សាច់ ដី និងថ្ម ណាដែលមិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ជាពិសេសម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ អាចប្រឈមនឹងការបិទអាជីវកម្ម។
កិច្ចប្រជុំជាមួយអាជីវកម្មដេប៉ូខ្សាច់ ដី ថ្ម និងដឹកជញ្ជូនដីខ្សាច់ និងថ្ម ធ្វើឡើងនៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

លោកអភិបាលរងបានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺមានសារៈសំខាន់ណាស់ គឺជាការជួបគ្នាផ្ទាល់រវាងម្ចាស់អាជីវកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីក្រើនរំលឹក និងណែនាំដល់ម្ចាស់អាជីវកម្មឲ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ចៀសវាងបង្កបញ្ហាផ្សេងៗ ដែលជាកង្វល់ដល់សាធារណជន ប៉ះពាល់បរិស្ថាន និងជា ការឆ្លើយតប ចំពោះកង្វល់ប្រជាពលរដ្ឋដែល តែងតែត្អូញត្អែរអំពីបញ្ហាឡានដឹកខ្សាច់ ដែលបងបង្កឱ្យមាន ការរងផលប៉ះពាល់ដល់ពួកគាត់ ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវ ដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវ ដោយសាររថយន្តដឹកខ្សាច់ ដឹកដីទាំងនោះ។ និងបានណែនាំ ដល់ម្ចាស់អាជីវកម្មដឹកដី ដឹកខ្សាច់ទាំងអស់ ត្រូវត្រួតពិនិត្យលើការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ គោរពឱ្យបានតាមកិច្ចសន្យា ម្ចាស់អាជីវកម្មត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ គោរពតាមច្បាប់ និងកិច្ចសន្យា ស្តាប់ការណែនាំរបស់អជ្ញាធរ ។

រាល់ការដឹក ខ្សាច់ ដឹកដី ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ រាល់ដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានស្អាត។

ជាងនេះទៅទៀត លោកបានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ ត្រូវមានប័ណ្ណបើកបរ និងត្រូវត្រួតពិនិត្យរកសារធាតុញៀនផងដែរ។ ចំពោះរថយន្តដឹកទាំងនោះ បើមិនបានគោរពទៅតាមការណែនាំទេ សមត្ថកិច្ច និងមន្ត្រីជំនាញ ត្រូវសហការដើម្បីចាប់រថយន្តទាំងនោះ យកមកផាកពិន័យទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ