ព័ត៌មានជាតិ
ចុះណែនាំ៥លើកមិនស្ដាប់ អាជ្ញាធរប្រើធម៌ក្ដៅលើករណីរំលោភចិញ្ចើមផ្លូវសាធារណៈ
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត តំណាងលោកអភិបាលក្រុងបាវិត បានដឹកនាំកម្លាំងក្រុមការងារចម្រុះចុះផ្អាកការសាងសង់សំណង់ និងការចាក់បេតុងខ្ពស់ជាងផ្លូវ នៅលើដីចំណីផ្លូវសាធារណ:របស់រដ្ឋ ត្រង់ចំណុចផ្លូវ៣១៩C ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានអោយដឹងថា ម្ចាស់សំណង់ដែលអត់មានច្បាប់អនុញ្ញាត និងរំលោភលើចំណីផ្លូវសាធារណៈនោះឈ្មោះ ហ៊ុន ណង (ហៅកឹង) ដោយរដ្ឋបាលក្រុងបាវិត បានចុះផ្អាកការសាងសង់ចំនួន២លើក និងចុះធ្វើការណែនាំផ្ទាល់មាត់ជាមួយម្ចាស់សំណង់ចំនួន៥លើកមកហើយ។
លោកអភិបាលរងក្រុងបាវិត បានបន្តថា ទោះបីជាអជ្ញាធរចុះមកណែនាំយ៉ាងណាក៏ដោយ ម្ចាស់សំណង់នោះមិនចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតទេ នៅតែលួចបន្តសាងសង់សំណង់ និងការចាក់បេតុងខ្ពស់ជាងផ្លូវ នៅលើដីចំណីផ្លូវសាធារណ:របស់រដ្ឋដដែល ទើបរដ្ឋបាលក្រុងបាវិត ប្រើវិធានការក្តៅបែបនេះ។
លោក វណ្ណ សុមុន្នី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ទាំងអស់មុនសងសំណង់អ្វីមួយត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាមុនសិនចៀសវាងដូចករណីខាងលើនេះនាំអោយខាតបង់ និងអាចមានទោសទាន់ផងដែរ៕
អត្ថបទ៖ ភក្ដី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ