Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យស្រង់ចំនួនតាមផ្ទះ នូវអ្នកមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បានណែនាំដល់ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត អនុវត្តការធ្វើសម្រង់ចំនួនឱ្យបានច្បាស់លាស់នៅតាមផ្ទះ នីមួយៗនូវអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ និងមូលហេតុច្បាស់លាស់ ហើយជំរុញការអប់រំដើម្បីឱ្យពួកគាត់យល់ពីសារប្រយោជន៍របស់វ៉ាក់សាំងកូវីដ-១៩ និងសម្រេចចិត្តឱ្យបានគ្រប់ៗគ្នា ទោះជាមានវ័យចាស់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា ស្របទៅនឹងបរិបទក្នុងពេលបច្ចុប្បន្ន ដែលកំពុងមានការរាតត្បាតទៅលើពិភពលោក ក៏ដូចជានៅតាមបណ្ដាប្រទេសនីមួយៗពីវីរុស​កូវីដ-១៩ បំប្លែងខ្លួនថ្មីៗ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា ដែលកំពុងចរាចរណ៍យ៉ាង​សកម្ម​នៅប្រទេសជាច្រើន ក៏ដូចជាប្រទេសកម្ពុជាផងដែរនោះ គ.វ.ក-១៩ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី៦ឆ្នាំឡើងដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំរបស់ខ្លួន និងភាពស៊ាំក្នុងសហគមន៍ សម្រាប់ទប់ទល់ការវាយលុកនៃវីរុសកូវីដ-១៩ សំដៅកាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយនូវអត្រាសម្រាកពេទ្យ ក៏ដូចជាកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩។

លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកជូនសាធារណជនថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់កន្លងមក ភាគច្រើនជាអ្នកមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។ ក្នុងន័យនេះ ក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមមនុស្សខាងលើ និងអំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទៅទទួលវ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅតាមស្ថាប័ន ក្រុមហ៊ុន ទីផ្សារសាធារណៈ ផ្សារទំនើប តម្រូវឱ្យអ្នកចូលត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យចូល។ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៩៩,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៤០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៤២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៥ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

Sokha Hotels

ព័ត៌មានពេញនិយម