Connect with us

កីឡា

ការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន ជា​បញ្ហា​សំខាន់​បំផុត​របស់​កម្ពុជា​ក្នុង​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣

បានផុស

នៅ

លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​ប្រជុំ​ជាមួយ​គណៈកម្មការ​ស្នាក់​នៅ​ហូបចុក​និង​ដឹកជញ្ជូន ដើម្បី​ជំរុញ​បន្ថែម​ឲ្យ​ដំណើរ​ការ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​ទទួលបាន​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា អ្វី​ដែល​សំខាន់​នៅក្នុង​ប្រជុំ​ថ្ងៃនេះ គឺ​លោក​បណ្ឌិត​ថោង ខុន បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ត្រួតពិនិត្យ វាយ តម្លៃ និង​ភាព​លម្អិត​លើ​វឌ្ឍន ភាព​ការងារ​របស់​គណៈកម្មកា​រ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន ដែល​ជា​គណៈកម្មការ​សំខាន់​មួយ​ក្នុង​ការធ្វើ​បដិសណ្ឋារកិច្ច​ទទួល​ស្វាគមន៍​ភ្ញៀវ​និង​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​ភាពកក់ក្តៅ​នៃ​ការ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣។

លោក​បន្ដ​ថា ដោយ​បាន​ទទួលបាន​អនុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ថា ក្នុង​ឋានៈ​ម្ចាស់ផ្ទះ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ទទួល​ភ្ញៀវ​ទទួល​បាន​កិត្តិយស​ល្អ សេចក្តីថ្លៃថ្នូ ក្រៅ​អំពី​ការប្រកួត​កីឡា។ ដូច្នេះ​នៅ ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ យើង​បាន​លម្អិត​អំពី​ថា តើ​ការ​ដឹកជញ្ជូន​ត្រូវការ​រថយន្ត​ប៉ុន្មាន កន្លែង​ស្នាក់នៅ​ហូបចុក​ត្រូវ​រៀបចំ​យ៉ាងណា​បន្ថែម ក្រៅពី​ភូមិ​កីឡា ដែល​ជា​កន្លែង​ស្នាក់នៅ​ហូបចុក​រួម​។ ជា​មួយ​គ្នា​នោះ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​ដែល​នៅ​ជិត នឹង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ប្រើប្រាស់​សម្រាប់​ធ្វើជា​ការិយាល័យ​កណ្តាល​នៃ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដែលជា​ការិយាល័យ​ធំ ស​ម្រា ប់​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឲ្យ​ទទួលបាន​ជោគជ័យ​។

ការិយាល័យ​កណ្តាល​ធំ​នៅ​សណ្ឋាគារ​នេះ គឺ​នៅ​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​ជា​កន្លែង​ប្រកួត​កីឡា​មួយ​ភាគ​ធំ​នៅ​ទី​នេះ ហើយ​វា​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង ដឹកនាំ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បាន​ទាន់​ពេល​វេលា​ផងដែរ​។ ក្រៅពីនេះ សណ្ឋាគារ​សុខា ក៏​ជា​កន្លែង​ត្រៀម​ទទួលភ្ញៀវ​កិត្តិយស​ថ្នាក់ខ្ពស់ៗ ដូចជា​ប្រមុខរដ្ឋ និង​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ព្រមទាំង​ត្រៀម​ទទួល​ប្រធាន​អូឡាំពិក​អន្តរជាតិ ប្រធាន​អូឡាំពិក​អាស៊ី និង​ប្រតិភូ​សហព័ន្ធ​កីឡា​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក ដែល​មក​ជួយ​ដល់​ការរៀបចំ​ស៊ី​ហ្គេម​នៅ​កម្ពុជា​ឆ្នាំ​២០២៣​ផងដែរ។

ជា​មួយ​គ្នា​នេះ គណៈកម្មការ​ជំនាញ​នេះ​ក៏បាន​បង្ហាញ​ពី​វឌ្ឍនភាព​ការងារ​យ៉ាង​លម្អិត​ពី​ភារកិច្ច​មួយ​ទៅ​ភារកិច្ច​មួយទៀត​ក្នុងការ​ត្រៀម​រៀបចំ​ការដឹក​ជញ្ជូន​-​ស្នាក់នៅ​-​ហូបចុក ពី​ព្រលានយន្តហោះ​ទៅ​កន្លែង​ស្នាក់នៅ ពី​កន្លែង​ស្នាក់នៅ​ទៅ​កន្លែង​ហ្វឹកហាត់ និង​ពី​កន្លែង​ស្នាក់នៅ​ទៅ​ទីលាន​ប្រកួត និង​ត្រឡប់​ពី​ការប្រកួត​វិញ​ជាដើម​។

បច្ចុប្បន្ន CAMSOC បាន​បែងចែក​នូវ​ទីលាន​ប្រកួត​រួចហើយ ដូចជា​ពហុ​កីឡដ្ឋាន​ជាតិ​មករ​តក​តេ​ជោ ស្តា​ត​ចាស់ ស្តា​ត​អូឡាំពិក សាល​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន​OCIC (​សម្រាប់​ប្រភេទ​កីឡា​ក្នុង​សាល​)​ដោយ​គណៈ​កម្ម ការជំនាញ​នេះ នឹង​ប្រើប្រាស់​យន្តការ​នៃ​ការផ្សាភ្ជាប់​ទំនាក់ទំនង​នៃ​ការដឹកជញ្ជូន​ទៅកាន់​គ្រប់​ទី កន្លែង​ទាំងអស់នោះ​។

ការ​ដឹកជញ្ជូន​នេះ ក៏បាន​រៀបចំ​ផែនការ​រួចរាល់​អស់ហើយៗ​យើង​នឹង​ផ្សារភ្ជាប់​ជាមួយនឹង​សន្តិ សុខ សណ្តាប់ធ្នាប់​-​ចរាចរណ៍​។ ក្នុង​នោះ​មាន​ផ្លូវ​ស៊ី​ហ្គេម​ដែល​កំណត់​អាទិភាព​សម្រាប់​ការដឹក ជញ្ជូន​តាម​ដងផ្លូវ​ស៊ី​ហ្គេម​នេះ​ដែល​មិន​អនុញ្ញាត​ឲ្យ​មហាជន​ធ្វើដំណើរ​លើផ្លូវ​ស៊ី​ហ្គេម​នេះ​ទេ​។ ទាំងអស់នេះ គឺជា​ការគិតគូរ​យ៉ាង​លម្អិត​ដើម្បី​ជំរុញ​ឲ្យ​ការទទួល​បដិសណ្ឋារកិច្ច​របស់​ម្ចាស់ផ្ទះ​កម្ពុជា​ជូន​ដល់​ភ្ញៀវ​ស៊ី​ហ្គេម​ទាំងអស់​ប្រកបដោយ​ភាពកក់ក្តៅ កិត្តិយស និង​ជោគជ័យ​ជា​ប្រវត្តិ​សាស្ត្រ​។

នៅក្នុង​កិច្ចប្រជុំ​នេះ លោក​បណ្ឌិត​ថោង​ខុន​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​ជំនាញ​និង​ការផ្តល់​មតិយោបល់​ហើយ​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​យើង​ក៏បាន​ដាក់​ក្ដី​សង្ឃឹមលើ​កម្លាំង​សាមគ្គីភាព​កាន់តែ​ល្អប្រសើរ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម