Connect with us

វប្បធម៌ ជំនឿ

ទាំងនេះជាប្រភេទខ្មោច-បិសាច ល្បីៗដែលគេនិយមក្នុងពិធីបុណ្យ Halloween

បានផុស

នៅ

ជិតដល់ថ្ងៃទី ៣១ ខែតុលា មកដល់ តាមផ្ទះសម្បែង ឬហាងទំនិញជាច្រើននៅអឺរ៉ុប និងអាមេរិកជាដើម រមែងតុបតែងតាំងរូបគោមធ្វើពីផ្លែល្ពៅ និងទីងមោងនានា ដើម្បីត្រៀមប្រារព្ធបុណ្យ Halloween។ ក្រៅពីលម្អគេហដ្ឋានបែបផ្ទះរបស់ខ្មោច-ព្រាយ បិសាច ឬឃាតកម្ម ដើម្បីបណ្ដេញវិញ្ញាណអាក្រក់ហើយ ពួកគេក៏តុបតែងខ្លួនជាអមនុស្សផ្សេងៗផងដែរ។

Halloween: Origins & Traditions - HISTORY
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែលគេនាំគ្នាតុបតែងខ្លួន ព្រមទាំងស្លៀកពាក់ឱ្យមើលទៅដូចខ្មោច បិសាច ឬសត្វចម្លែកអាក្រក់ៗ ក្នុងយប់នៃពិធីបុណ្យ Halloween គឺដើម្បីឱ្យវិញ្ញាណទាំងនោះគិតថា ពួកអ្នកនៅរស់ជាគ្នាឯង ហើយមិនហ៊ានបង្កឲ្យមានការឈឺចាប់ដល់ពួកគេ។

ខាងក្រោមជាប្រវត្តិខ្លះៗនៃខ្មោច-បិសាច ដែលគេនិយមតុបតែងជាងគេ៖

មេធ្មប់៖ ប្រវត្តិសាស្ត្ររបស់មេធ្មប់មានអាយុកាលប្រហែល ៩០០ ឆ្នាំមុនគ្រឹស្តសករាជ និងមាននិទានតំណាលផ្សេងៗគ្នាតាមជាតិសាសន៍។ ក្នុងពិធីបុណ្យ Halloween នៅពេលតុបតែងជាធ្មប់ គេជឿថា វិញ្ញាណមិនហ៊ានយាយីនោះទេ ព្រោះធ្មប់តែងមានអំណាចលើពពួកអមនុស្ស។

Women as witches: past, present and future

អារក្សសាតាំង៖ ជាបិសាចមួយប្រភេទដែលជាម្ចាស់គ្រប់គ្រងលើខ្មោច-បិសាចទាំងឡាយទាំងពួង និងសូម្បីតែធ្មប់។ បិសាចមួយនេះ ភាសាអង់គ្លេសហៅថា Satan ​(សាតាំង) ជានិមិត្តរូបនៃវិញ្ញាណអរូបគ្រប់ប្រភេទ ហើយមាននៅគ្រប់ទីកន្លែង។ សាតាំង មានប្រភពពីទេវកថាក្នុងសាសនាគ្រឹស្ត និងមានអាយុកាលតំណាលជាមួយកំណើតផែនដីដែរ។

Detroit's Satanic Statue Has A Political Point to Make | Time

បិសាចជញ្ជក់ឈាម៖ បិសាចជញ្ជក់ឈាម លេចចេញពីទេវកថារឿង Count Dracula ក្នុងឆ្នាំ ១៨៩៧ របស់អ្នកនិពន្ធលោក Bram Stoker ។ វាជាប្រភេទបិសាចដើរពេលយប់ ស្វែងរកមនុស្សជញ្ជក់ឈាមដើម្បីចិញ្ចឹមជីវិតខ្លួន ហើយវា​មិនអាចត្រូវពន្លឺព្រះអាទិត្យបានឡើយ។

51 Dracula and Vampires ideas | dracula, vampire, horror

បិសាចចចក៖ ដើមចមនៃបិសាចចចកចាប់កំណើតតាំងពីយូរលង់មកហើយ ដែលវាបានមកពីទេវកថាក្រិកបុរាណ។ យោងតាមរឿងព្រេង មនុស្សបានចូលសណ្ឋិតក្នុងខ្លួនចចក ទើបបានជាបិសាចប្រភេទនេះ មានឥទ្ធិពលមហិមារ និងកាចសាហាវខ្លាំង។

XPOSED - Full Moon Werewolf Dynamic Theme PS4 — buy online and track price  history — PS Deals New Zealand

ខ្មោចឆៅ៖ បើអ្នកធ្លាប់ទស្សនាខ្សែភាពយន្តចិន មុខតែគិតថា វាមានប្រភពពីប្រទេសចិនមិនខាន។ ការពិតមិនមែនមកពីចិនទេ ខ្មោចឆៅមានកំណើតដំបូងមកពីវប្បធម៌ voodoo របស់ប្រទេសហៃទី។ គេនិយាយថា ខ្មោចឆៅកើតឡើងពីសារធាតុពុលម្យ៉ាងដែលបញ្ចូលទៅក្នុងខ្លួនមនុស្សស្លាប់ឱ្យរស់ឡើងវិញ។

mrdadplays on Twitter: "DAYS GONE - The Screamer Yeah she got me off the  bike after this and I was attacked by a small hoard.. worth it though  #daysgone #ps4 #VGPUnite #VGPfriday #

ខ្មោចម៉ាំមី៖ ខ្មោចម៉ាំមី ឬ Mummies ជាសាកសពមនុស្សឬសត្វដែលត្រូវបានស្ងួតហួតហែង ឬរុំក្រណាត់ជាច្រើនជាន់លើរាងកាយ បន្ទាប់ពីស្លាប់។ ខ្មោចម៉ាំមី មានប្រភពពីប្រទេសអេស៊ីបតាំងពីដើមឆ្នាំ ៣៧០០ មុនគ្រឹស្តសករាជ។

Let's learn about mummies | Science News for Students

ខ្មោចត្លុក៖ ខ្មោចត្លុក យកគម្រូ​​ពីឃាតកដៃឆៅ John Wayne Gacy ឬគេហៅថា Clowns កំលុងឆ្នាំ ១៩៧០-១៩៨៦។ គាត់បានសម្លាប់មនុស្សយ៉ាងហោច ៣៣ នាក់ ហើយពេលចេញសម្លាប់ម្ដងៗ គាត់តែងខ្លួនជារូបត្លុកជានិច្ច។ រឿងក្ដីរបស់គាត់ល្បីល្បាញណាស់ រហូតមានគេសរសេរជាសៀវភៅ និងផលិតជាភាពយន្តទៀតផង៕

Creepy Clowns - AtmosFX Halloween Digital Decorations – AtmosFX Digital  Decorations

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ដើមកំណើតនៃពិធីបុណ្យ Halloween​ ដែលល្បីល្បាញពាសពេញពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ
សន្តិសុខសង្គម៥៧ វិនាទី មុន

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ គ្រោងបំពាក់​លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីអន្តរាគមន៍ទាន់ពេលវេលា

ម្ទេសខ្មាំង
ព័ត៌មានជាតិ១៧ នាទីutes មុន

សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

ព័ត៌មានជាតិ២៥ នាទីutes មុន

ក្រសួងការងារ ប្រកាសតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៧ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

ស្វាយចន្ទី
នយោបាយ២៦ នាទីutes មុន

រដ្ឋាភិបាលដាក់គោលដៅយកខេត្តកំពង់ធំជាទីតាំងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី

សន្តិសុខសង្គម១៤ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៩ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ចរាចរណ៍២០ ម៉ោង មុន

ជិះម៉ូតូទាក់ដៃចង្កូតគ្នា ស្លាប់-របួសធ្ងន់ ០២ នាក់ នៅលើផ្លូវ ៥៩៨

Sokha Hotels

ព័ត៌មានពេញនិយម