Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ធ្វើ​ពិសោធ​វះ​កាត់​ដាក់ក្រលៀន​ជ្រូក​ចូល​មនុស្ស​បានជោគជ័យ

បានផុស

នៅ

វា​ជាលើក​ដំបូង​ហើយ​ដែល​ក្រលៀន​ជ្រូក​ត្រូវ​បាន​វះ​កាត់​ដាក់​ចូល​មនុស្ស​បាន​ជោគជ័យ​​ដោយ​គ្មាន​បញ្ហា​​ប្រឆាំង​​ភ្លាម​​ៗ ឬ​មិន​ទទួល​​ពី​ប្រព័ន្ធ​​ភាព​ស៊ាំ​របស់​អ្នក​ជំងឺ​​។ ប្រការ​​នេះ​​វា​​មាន​សក្តានុពល​ដ៏​ធំ​ដែល​អាច​ជួយ​កាត់​បន្ថយ​កង្វះ​ខាត​នៃ​សរីរាង្គ​កាយសម្រាប់​ការ​ផ្លាស់​ប្តូរ។​

ដំណើរ​ការ​វះ​កាត់​ត្រូវ​បាន​ធ្វើ​នៅ​មន្ទីរ​ពេទ្យ NYU Langone Health ក្នុង​ទី​ក្រុង​ញូវយ៉ក​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​​ហ្សែន​របស់​ជ្រូក​​​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដើម្បី​ឲ្យ​ជាលិកា​​លែង​មាន​ម៉ូលេគុល​​ដែល​ត្រូវ​បាន​គេ​ដឹង​ជា​មុខ​ងារ​​បង្ក​ឲ្យ​មានបញ្ហា​​ប្រឆាំងលឿន​បំផុត។

ក្រុម​គ្រូ​ពេទ្យ​វះ​កាត់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រាវ​ជ្រាវ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ថា អ្នក​ទទួល​​ជា​ស្ត្រី​មាន​ជំងឺ​ស្លាប់​ខួរ​ក្បាលជា​មួយ​នឹង​​ជំងឺ​​ទម្រង់​នោម​ ហើយ​ក្រុម​គ្រួសារ​បាន​ព្រម​ព្រៀង​ធ្វើ​ការ​ពិសោធ​មុន​ពេល​គាត់​ត្រូវ​​បាន​ដក​ឧបករណ៍​ជំនួយ​ជីវិត​ចេញ។​

រយៈ​ពេល​៣​ថ្ងៃ ក្រលៀន​ថ្មី​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​សរសៃ​ឈាម​របស់​គាត់ ហើយតំហែ​ទាំ​នៅ​ក្រៅ​រាងកាយ​ដែល​ផ្តល់​ឲ្យ​អ្នកស្រាវ​ជ្រាវ​ចូល​ប្រើ​វា​បាន។

លោក​វេជ្ជបណ្ឌិត​វះ​កាត់ Robert Montgomery ដែល​ដឹក​នាំ​ការ​ធ្វើ​ពិសោធ​នេះ​បាន​និយាយ​ថា ជា​លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធ​ មុខ​ងារ​របស់​ក្រលៀន​​ថ្មី​មើល​ទៅ​ធម្មតា​ខ្លាំង​មែន​ទែន។

លោក​ថា ក្រលៀន​បាន​បង្កើន​បរិមាណ​ទឹក​នោម​ដែល​អ្នក​រំពឹង​ទុក​​ពី​ក្រលៀន​មនុស្ស​ដែល​ប្តូរ និងមិន​មាន​ភស្តុតាង​នៃ​ក្លិន​ ឬ​ការ​ប្រឆាំង​ដំបូង​ត្រូវ​បាន​ឃើញ​នៅ​ពេល​ក្រលៀន​ត្រូវបាន​ប្តូរ​ចូល​ឡើយ។

លោក​វេជ្ជបណ្ឌិត​វះ​កាត់ Robert Montgomery

លោក Montgomery បញ្ជាក់​ថា កម្រិត​ក្រេអាទីនមិន​ប្រក្រតី​​ដែល​ជា​សញ្ញា​បង្ហាញ​​មុខ​ងារ​ក្រលៀន​ខ្សោយ​​របស់​អ្នក​ទទួល​បាន​ត្រឡប់​មកធម្មតា​វិញ បន្ទាប់​ពី​ធ្វើ​ការ​ផ្លាស់​ប្តូរ។

យោង​តាម​បណ្តាញ​សាមគ្គី​សម្រាប់​ការ​ចែក​រំលែក​សរីរាង្គ​កាយ​បាន​បង្ហាញ​​ថា នៅ​សហរដ្ឋ​អាមេរិក មនុស្ស​ជិត ១០៧​០០០​នាក់​កំពុង​រង់​ចាំ​ការ​ផ្លាស់​ប្តូរ​សរីរាង្គ​កាយ​ក្នុង​​​នោះ មាន​អ្នក​ជំងឺ​ក្រលៀន​ជាង​៩០០០០​​នាក់។ ពេល​វេលា​រង់​ចាំ​ផ្លាស់​ប្តូរ​ក្រលៀន​ជា​មធ្យម​​៣​ទៅ​៥​ឆ្នាំ។

អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​កំពុង​ធ្វើ​ការ​រាប់​ទសវត្សរ៍មក​ហើយ​លើលទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​សេរីរាង្គ​សត្វ​សម្រាប់​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា មាន​បញ្ហា​រារាំង​ដោយ​ខ្លួន​ប្រាណ​​របស់​មនុស្ស​មិន​ទទួល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស

ជីវិតកម្សាន្ដ១២ នាទីutes មុន

មហាជនចោទថា Dispatch ជាខ្សែរបស់​ HYBE ខណៈតារាក្រោមទ្រនំនេះ មិនដែលលេចធ្លាយចចាមអារ៉ាមសោះ

ព័ត៌មានជាតិ៣០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

សន្តិសុខសង្គម៣១ នាទីutes មុន

រដ្ឋបាលរាជធានី កែសម្រួលតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

មនុស្សរាប់សិបនាក់រត់ជាន់គ្នាស្លាប់​ក្នុង​​ចលាចល​នៃ​​​ប្រកួតបាល់ទាត់​នៅ​ហ្គីណេ

Sokha Hotels

ព័ត៌មានពេញនិយម