ព័ត៌មានជាតិ
សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៥៣៩ ករណី ក្នុងខែកញ្ញា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានបង្ហាញពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងខែកញ្ញា ឆ្នាំ២០២១នេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៥៣៩ ករណី ធៀបនឹងខែសីហា ឆ្នាំ២០២១ មាន ៤៤០ ករណី កើនលើស ៩៩ ករណី ស្មើនឹង ២២,៥ ភាគរយ។ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួនជាង ២៦ គីឡូក្រាម ធៀបនឹងខែសីហា ឆ្នាំ២០២១ គឺមានជាង ៥៧ គីឡូក្រាម ថយចុះជាង ៣១ គីឡូក្រាម ស្មើនឹងជាង ៥៤ ភាគរយ។ នេះបើយោងតាមសម្តេចក្រឡាហោម ស ខេង ឱ្យដឹងនៅថ្ងៃទី១៩ តុលានេះ។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា គ្រឿងញៀនបង្ក្រាបបានរួមមាន មេតំហ្វេតាមីនក្រាមម្សៅ ជាង ១៣ គីឡូក្រាម មេតំហ្វេតាមីនគ្រាប់ជាង ១៣១ ក្រាម អ៊ិចស្តាស៊ីជាង ៨ គីឡូក្រាម កេតាមីនជាង ១ គីឡូក្រាម Nimetazepam ជាង ១ គីឡូក្រាម សាធាតុគីមីផ្សំជាង ៤ គីឡូក្រាម និងកញ្ឆាស្ងួតជាង ៤ គីឡូក្រាម។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ក្នុងចំណោមបទល្មើសគ្រឿងញៀននោះ មានករណីជួញដូរ រក្សាទុក ៤៦៣ ករណី ករណីប្រើប្រាស់ ៧៥ ករណី ករណីសំយោគ កែច្នៃ ១ ករណី និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១.០៣៩ នាក់ មានស្រី ៧៣ នាក់ ធៀបនឹងខែសីហា ឆ្នាំ២០២១ មានចំនួន ៨៦១ នាក់ កើនលើស ១៧៨ នាក់ ស្មើនឹង ២០,៦ភាគរយ។ ក្នុងនោះជនស្ស័យជួញដូរ រក្សាទុក ៨៣២ ករណី ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ២០៥ នាក់ ជនសង្ស័យសំយោគ កែច្នៃ ២ នាក់។ ទន្ទឹមនេះ ក៏មានជនបរទេស ៤១ នាក់ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះដែរ។
សម្ដេចក្រឡាហោមបានបន្ដថា ក្នុងចំណោមបទល្មើសគ្រឿងញៀន ៥៣៩ ករណីនោះ ករណីគ្រឿងញៀនធំៗដែលមានប្រភពចរាចរឆ្លងកាត់តាមច្រកព្រំដែនគោកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃើញ និងបង្ក្រាបបានចាប់ពី ១ គីឡូក្រាមឡើងទៅមានចំនួន ៤ ករណី ស្មើនឹង ៤ ក្រុម ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ និងរឹបអូសគ្រឿងញៀនសរុបបានជាង ១៦ គីឡូក្រាម និងសាធាតុគីមីផ្សំបានជង ៤ គីឡូក្រាម។ សមត្ថកិច្ចក៏បានអនុវត្តន៍វិធានការរដ្ឋបាលបានចំនួន ១៣១ លើកបានអញ្ជើញ ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធមកស្ដាប់ការណែនាំចំនួន ២៨ លើក ស្មើនឹង ៦៥៧ នាក់ ចុះអប់រំម្ចាស់ទីតាំងអាជីវកម្មចំនួន ១០៣ លើក និង ១ គោលដៅ។ ចុះធ្វើតេស្តរកសាធាតុញៀន ក្មេងទំនើង ជនមានតម្រុយប្រើប្រាស់គ្រឿងញៀន និងឆ្មក់ត្រួតពិនិត្យអ្នកបើកបររថយន្តដឹកទំនិញ ដឹកកម្មករ ដឹកអ្នកដំណើរ បុគ្គលិកកម្សាន្ត កាស៊ីណូ សណ្ឋាគារ ខារ៉ាអូខេសរុប ៥០ លើក ស្មើនឹង ១៣៤ នាក់ រកឃើញអ្នកផ្ទុកសាធាតុញៀន ៤៨ នាក់ យកទៅទទួលសេវាបន្សាប និងព្យាបាល។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែនូវការកោតសរសើរ និងការលើកទឹកចិត្តខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានរួមសហការគ្នាយ៉ាល្អក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន។
សម្ដេចក្រឡាហោម បានផ្ញើសារជូនជនរួមជាតិគ្រប់មជ្ឈដ្ឋានសង្គម និងកម្លាំងអនុវត្តន៍ច្បាប់ទាំងអស់ សូមចូលរួមគាំទ្រ និងអនុវត្តន៍ពាក្យស្លោកជាតិ ៣ការពារ ១រាយការណ៍ គឺ៖ កុំពាក់ព័ន្ធ ៖កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំអន្តរាគមន៍៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀនទោះបីជាក្រុម គ្រួសារ សាច់ញាតិ ឬមិត្តភក្កិក៏ដោយ។ កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍ច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តន៍ច្បាប់។ ចំពោះមួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ដើម្បីអាចបន្តរួមកម្លាំងសាមគ្គីជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ជាពិសេសធនធានយុវជន ដែលជាសសរទ្រូងប្រទេសជាតិ៕
អត្ថបទ៖ ណារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច