ព័ត៌មានជាតិ
អង្គការ AHF បន្តអំពាវនាវដល់មេដឹកនាំប្រទេសG20ជួយបរិច្ចាគវ៉ាក់សាំងកូវីដ ដល់ប្រទេសក្រីក្រ
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍AHF នៅថ្ងៃទី២០ ខែតុលា នេះ បានបន្តអំពាវនាវដល់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រ ខណៈប្រទេសជាច្រើននៅលើសកលលោកមិនទាន់បានចាក់វ៉ាក់សាំងបានច្រើននៅឡើយ។
ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈយុទ្ធនាការទាមទារឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជាដើម្បីជាការត្រៀមក្នុងការតស៊ូមតិចុងក្រោយមួយនៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែតុលានេះ ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែង ជំរុញឱ្យមេដឹកនាំនៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោកធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19 ជាសកលតាមរយៈការផ្ញើលិខិត ទៅកាន់បណ្ដាស្ថានទូតនៃប្រទេស G20 ផងដែរ។
សកម្មភាពតស៊ូមតិរបស់ អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOWដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20។ AHFក៏បានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាមធ្យោបាយចម្បងក្នុងការដោះស្រាយ ជំងឺរាតត្បាត និងការធ្វើសេចក្តីព្រាងអនុសញ្ញាសុខភាពសាធារណៈសកលថ្មីមួយសំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាពទូទាំងពិភពលោក ឱ្យមានសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើងនាពេលអនាគត។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)បានឱ្យដឹងដែរថា មេដឹកនាំមកពីប្រទេស G20 ត្រូវតែប្តេជ្ញាចិត្តចំពោះសកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថា គ្រប់ប្រទេសមិនថា ទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ចយ៉ាងណានោះទេ គឺត្រូវតែមានវ៉ាក់សាំង ដើម្បីការពារប្រជាពលរដ្ឋ និងបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះទេ។
លោកបានបន្តថា ត្រូវចាប់ផ្តើមដោយធានាថា ក្រុមហ៊ុនផលិតវ៉ាក់សាំងចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាឧបត្ថម្ភដល់អ្នកជាប់ពន្ធដើម្បីជំរុញផលិតកម្មវ៉ាក់សាំង ឱ្យបានទូទាំងពិភពលោក។ ស្វែងយល់បន្ថែមពីVaccinateOurWorld.org ដោយចូល VaccinateOurWorld.org,ដើម្បីរួមគ្នាទាមទារឱ្យមានការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក។
លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នៅកម្ពុជាបានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការCOVID-19 ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន។
ជំងឺ COVID-19 នៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាតវិធានការនោះ គឺការខ្វះខាតវ៉ាក់សាំងសង្គ្រោះជីវិតមនុស្ស។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ខណៈកម្ពុជាសម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ បណ្ដាប្រទេសដទៃនៅតែបន្តរងការឈឺចាប់ដោយសារ COVID-19នៅឡើយ។ ជាក់ស្ដែងមានតែ៧ភាគរយនៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19ហើយបណ្ដាប្រទេសមានប្រាក់ចំណូលទាបមានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះហើយយុទ្ធនាការVOW ជម្រុញឱ្យបណ្ដាប្រទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាឱ្យបាននូវការចាក់វ៉ាក់សាំងឱ្យពិភពលោកទាំងមូល។
គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអេដស៍ (AHF)ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដល់អតិថិជនជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន៤៥ នៅទូទាំងពិភពលោក នៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន/ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល