Connect with us

ព័ត៌មានជាតិ

អគ្គនាយកសហព័ន្ធសន្តិភាពសកល សុំការណែនាំពីសម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំកិច្ចប្រជុំកំពូលឆ្នាំ២០២១ របស់ UPF

បានផុស

នៅ

លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) បានលើកឡើងថា សម្ដេចតេជោ ​ហ៊ុនសែន មានបេះដូងសន្តិភាព ក្នុងចក្ខុរបស់ប្រជាជនទូទាំងពិភពលោក ហើយសម្ដេចតេជោ គឺជាអ្នកដឹកនាំសន្តិភាពសកល។

លោកបណ្ឌិត យុន យ៉ុងហូ (Yun Young ho) សហប្រធានរៀបចំកិច្ចប្រជុំកំពូលឆ្នាំ២០២១ និងជាអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែតុលានេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន​​ សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា លោកបណ្ឌិត យុន យ៉ុងហូ បានសម្ដែងការអបអរសាទ រចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋកម្ពុជាបានជាង ៩០ភាគរយ ដែលនេះគឺជាគំរូនៃការដឹកនាំ មិនត្រឹមតែប្រទេសកូរ៉េទេ គឺសម្រាប់ពិភពលោកទាំងមូល។

លោកបណ្ឌិត យុន យ៉ុងហូ ក៏បាននាំយកការផ្ដាំសួរសុខទុក្ខ និងការគោរពពីលោកស្រីបណ្ឌិត Hak Ja Han Moon មាតានៃសន្តិភាព ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេ ជោ ហ៊ុន សែន ដែលបានសម្រេចចិត្តចូលរួម ក្នុងកិច្ចប្រជុំកំពូលលើប្រធានបទ «សន្តិភាពនៅឧបទ្វីបកូរ៉េ» និងព្រមធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលនេះផងដែរ។

ក្នុងន័យនេះលោកបណ្ឌិត យ៉ុងហូ បានគោរពរាយការណ៍ជូនសម្ដេចតេជោ នូវវឌ្ឍនភាពនៃការរៀបចំ នៃកិច្ចប្រជុំកំពូលនេះ។ លោក យ៉ុងហូ បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន មានបេះដូងសន្តិភាព នៅក្នុងចក្ខុរបស់ប្រជាជន ទូទាំងពិភពលោក ហើយសម្ដេចតេជោ គឺជាអ្នកដឹកនាំសន្តិភាពសកល។ ក្នុងន័យនេះលោកបណ្ឌិត យ៉ុងហូ បានគោរពស្នើសុំការណែនាំពីសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការរៀបចំកិច្ចប្រជុំកំពូលនេះ ដើម្បីធ្វើយ៉ាងណា ឲ្យក្រុមការងាររៀបចំកិច្ចប្រជុំកំពូលនេះ សម្រេចបានជោគជ័យ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការនាំយកនូវការសួរសុខទុក្ខនិងក្តីគោរពពីលោកស្រីបណ្ឌិត Hak Ja Han Moon។ សម្ដេចតេជោ បានផ្ដល់នូវទស្សនៈវិស័យ ជូនលោកបណ្ឌិត យ៉ុង ហូ ពាក់ព័ន្ធកិច្ចប្រជុំកំពូលដែលកំពុងរៀបចំ និងបានផ្ដល់ជូននូវគំនិតផ្ដួចផ្ដើមមួយចំនួន សម្រាប់កិច្ចប្រជុំកំពូលនេះផង និងសម្រាប់កិច្ចសហប្រតិបត្តិការ របស់អង្គការយូភីអេស ​ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងក្របខណ្ឌមេគង្គផង៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៣ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម