Connect with us

ព័ត៌មានជាតិ

កម្មករសំណង់៦នាក់ បានឆ្លងកូវីដ-១៩ នៅសង្កាត់វាលស្បូវ ត្រូវរថយន្តមកយកទាំងយប់

បានផុស

នៅ

កម្មករសំណង់ចំនួន៦នាក់ ត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ មកយកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១១យប់ បន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​លោកស្រី យន់ សុផល ចៅសង្កាត់​វាល​ស្បូវ​បាន​ឲ្យ​ដឹងថា កាលពី​យប់មិញ​ម៉ោង​១១​នា​ថ្ងៃទី​១៩​ខែតុលា​ទៅហើយ​ គឺ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ច្បារអំពៅ​ បានមក​ដឹក​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៦​នាក់ ​ស្ថិត​ក្នុងភូមិ​ព្រែក​ជាង​ព្រំ​ ដែល​អ្នកជំងឺ​ភាគច្រើន​ជា​កម្មករសំណង់​។

លោកស្រី​ចៅសង្កាត់​បាន​បន្តថា អ្នកជំងឺ​ដែល​ឆ្លង​នៅក្នុង​សង្កាត់​វាល​ស្បូវ​នេះ​ គឺជា​កម្មករសំណង់​ ដែល​ធ្វើការ​និង​រស់នៅ​រួមគ្នា​ទើប​ងាយ​ឆ្លង​បែបនេះ​។​ ហើយ​សង្កាត់​វាល​ស្បូវ​នេះ ​ទើប​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្រោយ​គេ ​ខ​ណៈ​ដែល​ជំងឺ​កូ​វីដ​១៩​ បាន​ផ្ទុះឡើង​ដំបូង ហើយ​សង្កាត់​ទាំង​៨​ក្នុង​ខណ្ឌ​ច្បារអំពៅ​ បាន​ឆ្លង​រាលដាល​កាលពីកន្លងមក​។ ឥឡូវ​ដល់ពេល​សង្កាត់​ទាំង​៧​ទៀត ​មាន​សភាព​ស្ងប់ស្ងាត់​បែរ​ជាម​កមាន​អ្នក​ឆ្លង​ច្រើន​នៅ​សង្កាត់​វាល​ស្បូវ​ទៅវិញ​។​

លោកស្រី​ចៅសង្កាត់​ ក៏បាន​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​សង្កាត់​វាល​ស្បូវ​ទាំងអស់​ សូម​នាំគ្នា​ពាក់​ម៉ាស និង​រក្សា​គម្លាត​ចៀសវាង​ការឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ ហើយ​កុំ​ភ្លេច​នូវ​ពាក្យស្លោក​៣​កុំ​និង​៣​ការពារ​ផង​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម