អាជីព
មានអ្នកដឹកនាំល្អ ជាគុណសម្បត្តិប្រកួតប្រជែង ដ៏សំខាន់មួយ
មេដឹកនាំគឺជាអ្នកនាំមុខ ជាវីរជន ជាគម្រូ របស់សាជីវកម្ម សហគ្រិនភាព ស្ថាប័ន ធរុកិច្ចគ្រប់វិស័យ ។ បញ្ញាវ័ន្តមួយក្រុមដែលធ្វើការរួមគ្នា គ្មានមេដឹកនាំ នឹងអន់ថយជាងសិស្សឬជំទង់មួយក្រុម ដែលមានមេដឹកនាំល្អ។ ដូច្នេះមើលអនាគតក្រុមការងារមួយ គេមើលលើមេដឹកនាំ។
មេដឹកនាំ ជាទូទៅ នាំយើងឲ្យទៅកាន់ ឬឆ្ពោះកន្លែងដែលយើងមិនដែលទៅពីមុន ហើយហ៊ានស្រមៃ ហ៊ានឈានឆ្ពោះ។ ពួកគេ បង្កើតមូលដ្ឋានជំរុញទឹកចិត្ត និងបង្កើតជំនឿ ។ លទ្ធផលនៃមេដឹកនាំ គឺជោគជ័យតាំងពីមានគេព្រមដើរតាម មិនចាំបាច់រង់ចាំទៅដល់គោលដៅចុងក្រោយឡើយ។ ។ នៅក្នុងបរិយាកាសអាជីវកម្ម ឬ វិស័យ ណាមួយក្តី ភាពជាអ្នកដឹកនាំដែលល្អ ជាគុណសម្បត្តិប្រកួតប្រជែងដ៏សំខាន់បំផុតមួយ ដែលក្រុមហ៊ុនត្រូវមានសិន មុនពេលបោះជំហានទៅវិនិយោគអ្វីផ្សេង។
ដូច្នេះ មិនត្រូវភ្ញាក់ផ្អើលទេ ដែលអ្នកដឹកនាំត្រូវមានលើសពីទេពកោសល្យ ប៉ុន្តែសមត្ថភាពទាក់ទាញអ្នកដើរតាម អ្នកព្រមជឿ។ សម័យកាលនេះ ហាក់កាន់តែពិបាកឡើងៗហើយ ក្នុងការធ្វើឱ្យមនុស្សព្រមធ្វើតាម ឬជឿ ដាក់អនាគតគេរួមជាមួយគោលដៅរបស់យើង។
មនុស្សតែងរំពឹងចង់បានគុណសម្បត្តិដឹកនាំដែលល្អឥតខ្ចោះ មិនឱ្យមានកំហុស និយាយម្យ៉ាងទៀតគឺ ពួកគេឆាប់សម្គាល់ឃើញកំហុសជាងគុណសម្បត្តិ ។ មនុស្សជាច្រើនទុកចិត្ត អ្នកដឹកនាំណាដែលនាំផលប្រយោជន៍ដល់ខ្លួនជាអទិភាពសិន ទើបព្រមសម្លឹងរកគុណតម្លៃរបស់គាត់ជាក្រោយ។ ដោយសារដូច្នេះបានជាមេដឹកនាំត្បាញអាយជាច្រើន បានដឹកនាំឱ្យកសិករលក់ស្រែទៅទិញផលិតផលទៅលក់បន្ត សន្យាឆាប់បានធ្វើជាអ្នកមានដោយសំញ៉ែងឡាននិងផ្ទះធំៗ មាស ពេជ្យអលង្ការជាធ្នាក់។
សម្រាប់ខ្ញុំ ជាមួយនឹងបទពិសោធន៍ជិត៣០ឆ្នាំ លើតួនាទីចាប់តាំងពីជាអ្នកហាត់ការ រហូតដល់ដឹកនាំ ខ្ញុំវាយតម្លៃថា អ្នកដឹកនាំណាម្នាក់ ដែលមានគោលដៅអាចប្រមូលមនុស្សចូលរួមច្រើន ដោយជំនឿចិត្ត ដោយជំរុញទឹកចិត្ត ដោយច្បាស់នូវគុណតម្លៃ ហើយរក្សាអត្តសញ្ញាណផ្ទាល់ខ្លួនពួកគេ ជាពួកគេពិតៗ មិនបង្ខិតបង្ខំឱ្យធ្វើតាមរបៀបរបររបស់គាត់ គាត់ជាមេដឹកនាំជោគជ័យ។
ឆ្លងតាមបទពិសោធន៍ខាងលើ ខ្ញុំជឿថា ការជម្រុញទឹកចិត្តបុគ្គលិក និយោជិក កូនក្រុម មានពីរប្រភេទ គឺ ១ ភាពសមហេតុផល និង ទីពីរ ទទួលខុសត្រូវ។
មនុស្សគ្រប់គ្នាមានវិចារណញាណ គេដឹងខ្លួនច្បាស់ ក្រោយពេលដើរខុសឬត្រូវ ថែមទាំងមានសមត្ថភាពវាយតម្លៃថា មកពីហេតុផលអ្វី។ ដូចពាក្យមួយគេនិយាយថា គ្មានអ្នកត្រូវគេបោកបានជារៀងរហូតទេ ដូច្នេះហើយ ការបញ្ឆោតចិត្តដោយ ប្រាក់ ឋានៈ អំណាច ឬការចូលទៅក្នុង ពិធីជប់លៀង សិក្ខាសាលាសប្បាយៗហ៊ោកញ្ច្រៀវ ច្រើនណាស់បានតែមួយឆាវ ហើយវាក្លាយជាវិធីសាស្ត្រនៃរបៀបដឹកនាំ ដែលបាត់ទៅវិញសល់តែមនុស្សត្រូវរងទុក្ខ ព្រោះត្រូវគេខាតបង់ ដូចជាការធ្វើទីផ្សារបែបផែនពីរ៉ាមីត។ល៕
ចុចអាន៖ប្រើឥទ្ធិពលរបស់យើង ជាប្រយោជន៍ជួយអ្នកដទៃដោយវិធីណា
ចុចអាន៖វិធីដែលមេដឹកនាំអាចបង្កើនកម្លាំងចិត្ត ឱ្យដល់បុគ្គលិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល