ព័ត៌មានជាតិ
សង្ស័យជាងរៀបខុសបច្ចេកទេស ធ្វើឲ្យបាក់ជញ្ជាំងឥដ្ឋ ការដ្ឋានសំណង់ផ្ទះមួយកន្លែង ធ្លាក់បណ្ដាលឲ្យបុរសម្នាក់រងរបួស
មានករណីបាក់ជញ្ជាំងឥដ្ឋ ការដ្ឋានសំណង់ផ្ទះល្វែងជាន់ទី៣ កំពុងសាងសង់មួយកន្លែង ធ្លាក់មកលើសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបុរសម្នាក់រងរបួស។ ហេតុការណ៍ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នៅចំណុចការដ្ឋានសាងសង់ផ្ទះល្វែងមួយកន្លែង នៅខាងក្រោយខារ៉ាអូខេចំការរនោង តាមបណ្ដោយផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់ ពីជនរងគ្រោះដែររងរបួស បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ មានគ្នា ៣នាក់ កំពុងនាំគ្នាអង្គុយ ហូបបបរ នៅលើគ្រែក្រោមសំយ៉ាបក្នុងបរិវេណផ្ទះ។ លុះដល់ម៉ោងកើតហេតុខាងលើ ក៏បានឮសូរសំឡេងប្រ៉ាវមកលើ សំយ៉ាបផ្ទះ ហើយនាំគ្នាស្ទុះរត់ចែកជើងគ្នាចេញពីកន្លែងកើតហេតុ។ ក្នុងនោះ បានបណ្តាលឲ្យរូបគាត់រងរបួសត្រូវដៃស្តាំម្ខាង។ ចំណែកមនុស្ស ២នាក់ទៀតមិនមានរងរបួសទេ ហើយបន្ទាប់មកក៏នាំគ្នាពិនិត្យមើល ឃើញតែសុទ្ធដុំឥដ្ឋ ដែលបាក់ធ្លាក់ចេញពីជញ្ជាំង ផ្ទះល្វែងកំពុងសាងសង់ជាន់ទី៣ សង្ស័យតែជាងរៀបខុសបច្ចេកទេស ទើបបាក់ធ្លាក់បែបនេះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើ និងពិនិត្យនូវទីតាំងកើតហេតុ រួចបានហៅភាគីទាំងសងខាងមកសួរនាំ និងធ្វើកំណត់ហេតុ ដើម្បីរង់ចាំភាគីទាំងពីរ ធ្វើការសម្រុះសម្រួលគ្នាបន្តទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ