សេដ្ឋកិច្ច
តម្លៃប្រេងធ្លាក់ចុះវិញ ក្រោយ ចិន ចេញមុខធ្វើអន្តរាគមន៍ក្នុងទីផ្សារ (មានវីដេអូ)
តម្លៃប្រេង បានធ្លាក់ចុះកាលពីព្រឹកថ្ងៃពុធបន្ទាប់ពីប្រទេសចិន និយាយថា ខ្លួនកំពុងពិចារណាធ្វើអន្តរាគមន៍លើទីផ្សារធ្យូងថ្មក្នុងស្រុក ដើម្បីកាត់បន្ថយតម្លៃកំណត់ត្រា ចុះមកត្រឹមកម្រិតសមរម្យ។
កាលពីថ្ងៃពុធ តម្លៃប្រេងឆៅ WTI បានធ្លាក់ចុះ ១,១១% ស្មើនឹង ៨២,០៤ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅ Brent បានធ្លាក់ចុះ ០,៩៦% មកត្រឹម ៨៤,២៦ ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេង បានបន្តធ្លាក់ចុះពីកម្រិតសឹងតែបំបែកកំណត់ត្រាកាលពីថ្ងៃចន្ទ នៅពេលប្រេងឆៅ WTI ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ ២០១៤ មក ពោលគឺឈានដល់ ៨៣,៧៣ ដុល្លារក្នុងមួយបារ៉ែល ហើយសន្ទស្សន៍ហ៊ុនអន្តរជាតិបានកើនឡើងជាង ៨៦ ដុល្លារក្នុងមួយបារ៉ែល ពោលគឺ ៨៦,០៤ ដុល្លារក្នុងមួយបារ៉ែលដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០១៨ មក។
កត្តាសំខាន់នៃការធ្លាក់ចុះតម្លៃកាលពីព្រឹកថ្ងៃពុធគឺដោយសារប្រទេសចិន ដែលនៅទីនោះគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ (NDRC) បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាលើអន្តរាគមន៍មួយដើម្បីកាត់បន្ថយតម្លៃធ្យូងថ្ម ដែលការកើនឡើងនាពេលថ្មីៗនេះ បានផ្លាស់ប្តូរទាំងស្រុងពីមូលដ្ឋាននៃការផ្គត់ផ្គង់ និងតម្រូវការ។
Reuters បានដកស្រង់សម្តីរបស់គណៈកម្មការនេះដែលបាននិយាយថា “រដូវកម្តៅ កាន់តែខិតជិតមកដល់ ហើយតម្លៃនៅតែបង្ហាញពីនិន្នាការកើនឡើងមិនសមហេតុផលទាល់តែសោះ”។
ស្របពេលជាមួយគ្នានោះ លោក Vivek Dhar អ្នកវិភាគទំនិញរបស់ធនាគារ Commonwealth Bank បាននិយាយនៅក្នុងកំណត់សម្គាល់មួយថា “នៅទីបំផុត ទិន្នផលធ្យូងថ្មរបស់ចិនត្រូវការបង្កើន ដើម្បីដោះស្រាយបញ្ហាថាមពលរបស់ខ្លួន”។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ NDRC បាននិយាយថា ខ្លួននឹងធានាថា អណ្តូងរ៉ែធ្យូងថ្មដំណើរការបានយ៉ាងពេញទំហឹង និងមានគោលបំណងសម្រេចបានទិន្នផលយ៉ាងហោចណាស់ ១២ លានតោនក្នុងមួយថ្ងៃ ដែលកើនឡើងជាង ១.៦ លានតោន ចាប់ពីចុងខែកញ្ញាមក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Oil Price
ចុចអាន៖ អង់គ្លេស បង្ហាញកត្តាមួយចំនួន ដែលធ្វើឲ្យសាំងឡើងថ្លៃបំផុត ក្នុងរយៈពេល ៩ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ