Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា ជំងឺរាតត្បាត នឹងអូសបន្លាយកាន់តែជ្រៅចូលក្នុងឆ្នាំ ២០២២ ដោយសារហេតុផលតែម្យ៉ាងគត់ (មានវីដេអូ)

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺរាតត្បាតកូវីដ-១៩ នឹងបន្តពេញមួយឆ្នាំទៀត ដោយសារតែប្រទេសក្រីក្រ មិនទទួលបានវ៉ាក់សាំងដែលពួកគេត្រូវការ។

WHO warns pandemic accelerating in Africa | CTV News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅ WHO បាននិយាយថា វាមានន័យថា វិបត្តិកូវីដអាចអូសបន្លាយយ៉ាងជ្រៅចូលទៅក្នុងឆ្នាំ ២០២២”។

មានប្រជាជនអាហ្វ្រិកតិចជាង ៥% ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំង បើប្រៀបធៀបទៅនឹង ៤០% នៅទ្វីបផ្សេងទៀត។

COVID-19 'not beyond control,' says Canadian WHO official Bruce Aylward -  The Globe and Mail
លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅ WHO

ចក្រភពអង់គ្លេស បានផ្តល់វ៉ាក់សាំងជាង ១០ លានដូសដល់ប្រទេសដែលត្រូវការ ខណៈដែលខ្លួនបានសន្យាថា នឹងផ្តល់សរុបឲ្យបាន ១០០ លានដូស។

វេជ្ជបណ្ឌិត Aylward បានអំពាវនាវដល់ប្រទេសអ្នកមាន ឲ្យបោះបង់ចោល ការសម្រុកទិញវ៉ាក់សាំងយកមកស្តុកទុក ដើម្បីឲ្យក្រុមហ៊ុនឱសថនានា អាចផ្តល់អាទិភាពដល់ប្រទេសដែលមានប្រាក់ចំណូលទាបបំផុតជំនួសវិញ។

World May Not Return To Pre-Pandemic 'Normal' Until At Least 2022, Warns WHO,  Bill Gates

លោកបាននិយាយថា បណ្តាប្រទេសអ្នកមានត្រូវតែបំពេញតាមការប្តេជ្ញាចិត្ត ដែលពួកគេបានធ្វើនៅឯកិច្ចប្រជុំកំពូលនានា ដូចជាកិច្ចប្រជុំ G7 ក្នុងទីក្រុង St Ives កាលពីរដូវក្តៅនេះជាដើម។

People’s Vaccine ដែលជាសម្ព័ន្ធនៃអង្គការសប្បុរសធម៌ បានបញ្ចេញតួលេខថ្មីដែលបង្ហាញថា មានវ៉ាក់សាំងត្រឹមតែមួយដូសប៉ុណ្ណោះក្នុងចំណោម ៧ ដូសដែលសន្យាដោយក្រុមហ៊ុនឱសថនិងបណ្តាប្រទេសអ្នកមាន បានទៅដល់គោលដៅរបស់ពួកគេនៅក្នុងប្រទេសក្រីក្រ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ម៉ាឡេស៊ី ប្រើធម៌ក្ដៅលើមន្ត្រីរាជការដែលមិនចាក់វ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម