Connect with us

ព័ត៌មានអន្ដរជាតិ

ប្រព័ន្ធ​សុខាភិបាល​សិង្ហបុរី​កំពុងធ្ងន់​ធ្ងរ​នឹង​អ្នក​ជំងឺ​កូវីដ​ច្រើន​លើស​លប់

បានផុស

នៅ

ប្រព័ន្ធ​សុខាភិបាល​ប្រទេស​សិង្ហបុរី​កំពុង​​​ប្រឈម​​នឹង​​អ្នក​ជំងឺ​កូវីដ-១៩​ច្រើន​លើស​លប់​។ ​មន្ត្រី​រដ្ឋាភិបាល​បាន​ព្រមាន​​កាល​ពី​ថ្ងៃ​ពុធ មួយ​ថ្ងៃ​បន្ទាប់​ពីទី​ក្រុង​​-រដ្ឋមួយ​នេះ​បាន​ពង្រីក​ការ​ធ្វើ​ដំណើរ​មិន​​ធ្វើ​ចត្តាឡីស័ក​។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ពុធ​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ចំនួន​១៨​នាក់​ដែល​នេះ​ជា​ចំនួន​មរណភាព​​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​ និង​មាន​ករណី​ឆ្លង​ថ្មី​៣៨៦២​នាក់ជិត​ស្មើ​នឹង​កំណត់​ត្រា​ឆ្លង​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​ចំនួន​៣៩៩៤​នាក់​កាល​ពី​មុន។

លោក Lawrence Wong សហ​ប្រធាន​ក្រុម​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​បាន​និយាយ​​​ថា ៖«​​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់​ធ្ងរ​នៃ​ប្រព័ន្ធ​សុខាភិបាល​កំពុង​​លើស​លប់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wong ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​និយាយ​ថា គ្រែដាច់​ដោយ​ឡែក​ជិត​៩០​%​នៅ​មន្ទីរ​ពេទ្យ​កំពុង​​​ដាក់​ពេញ​ដោយ​អ្នក​ជំងឺ ហើយ​ជាង​២ភាគ​៣​នៃ​គ្រែ​សង្គ្រោះបន្ទាន់​ពេញ​ដោយ​អ្នក​ជំងឺដែរ»។​

ការ​លើក​ឡើង​របស់​លោក​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​ប្រទេស​មួយ​នេះ​បាន​ពង្រីក​ការ​ធ្វើ​ការ​ដំណើរ​ដោយ​មិន​ចាំបាច់​ធ្វើ​ចត្តាឡីស័ក​ដល់​អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​ដូស​ពី​ប្រទេស​៨​ក្នុង​នោះ​រាប់​ទាំងប្រទេស​​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​គឺ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំងផង​។

លោក​នាយក​រដ្ឋ​មន្ត្រី Lee Hsien Loong មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​សកល​មិន​​អាច​នៅ​បន្ត​បិទ​ដោយ​គ្មានកំណត់​ទេ ហើយសិង្ហបុរី​បាន​ផ្លាស់​ប្តូរ​ពី​យុទ្ធសាស្ត្រ​គ្មាន​ការ​អន់ឱនជា​មួយ​នឹង​ការ​បិទ​ខ្ទប់ និង​បិទ​ព្រំ​ដែន​ដើម្បី​ទទួល​យក​យុទ្ធសាស្ត្រ​រស់​នៅ​ជា​មួយ​កូវីដ។

ករណី​ឆ្លង​ភាគ​ច្រើន​បំផុត​នៅ​សិង្ហបុរី​គឺ​​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ស្រាល ឬ​គ្មាន​រោគ​សញ្ញា​ ហើយ​បាន​ជា​សះ​ស្បើយ​វិញ​នៅ​ផ្ទះ​ដែល​ផ្តល់​ឲ្យ​មន្ទីរ​ពេទ្យ​​ផ្តោត​លើ​អ្នក​ជំងឺ​កូវីដធ្ងន់​ធ្ងរ។

លោក Wong មាន​ប្រសាសន៍​ថា ៖«យើង​កំពុង​​​ព្យាយាម​បន្ថែម​សមត្ថភាព។ គ្មាន​បញ្ហា​ទេ​ពី​ការ​ដាក់​គ្រែ​បន្ថែម​ ឬ​​ទិញ​សម្ភារៈ​ថ្មីនោះ​  តែ​បុគ្គលិក​ពេទ្យ​របស់​យើងមាន​ភាព​តាត​​តឹង​ និង​នឿយ​ហត់​អស់​កម្លាំង»។ ហើយ​​ពេល​យើង​កំពុង​ព្យាយាម​ពង្រឹង​ក្រុម វា​ត្រូវ​ការ​ពេល​វេលា»។

សហ​ដឹក​នាំ​ក្រុម​ការងារ​ប្រយុទ្ធ​នឹង​កូវីដ-១៩ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក Ong Ye Kung បាន​ឲ្យ​ដឹង​ថា ចំនួន​ឆ្លង​ក្នុង​ចំណោម​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​គឺ​មនុស្ស​អាយុ​៦០​ឆ្នាំ​ឡើង​កំពុង​បន្ត​កើន​ឡើង​ខ្ពស់ ដែល​មាន​​​២ភាគ​៣​នៃ​អ្នក​ជំងឺ​​នៅ​បន្ទប់​​សង្គ្រោះ​បន្ទាន់ ហើយ​អ្នក​ទាំង​នោះ​បាន​ស្លាប់។

រហូត​ដល់​ពេល​នេះ សិង្ហបុរី​មាន​អ្នក​ឆ្លង​កូវីដ-១៩​សរុប​ជាង​១៥៨០០០​នាក់ និង​ស្លាប់​២៦៤​នាក់។​ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ ប្រទេស​នេះ​ចាក់​ដល់​ប្រជា​ជន​របស់​ខ្លួន​បាន​ជាង​៨០​%​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាមេរិកស៊ើបអង្កេតលើរថយន្ត Tesla ប្រហែល ២.៦ លានគ្រឿង ក្រោយ​​រអាក់​រអួល​​​មុខងារ​

ព័ត៌មានជាតិ១០ នាទីutes មុន

ឆ្នាំ ២០២៤ ស្រូវ និងដំណាំរួមផ្សំ ជាង ១៦ ម៉ឺនហិតា រងការប៉ះពាល់ ខូចខាត ដោយសារគ្រោះរាំងស្ងួត

ព័ត៌មានជាតិ២២ នាទីutes មុន

អភិបាលរាជធានី ណែនាំ មន្ទីរជំនាញ សិក្សាបន្ថែម និងជំរុញការស្ដារប្រឡាយ ដើម្បីរំដោះទឹកកុំឱ្យលិចលង់នារដូវវស្សា

ព័ត៌មានជាតិ៣៣ នាទីutes មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានជាតិ៣៧ នាទីutes មុន

សម្តេចធិបតី ឱ្យសហព័ន្ធស្រូវអង្ករចាប់ដៃជាមួយភាគីពាក់ព័ន្ធ បង្រៀនជំនាញបច្ចេកទេសដល់កសិករ ដើម្បីបង្កើនទិន្នផល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៨ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម