ព័ត៌មានជាតិ
ដកហូតទំនិញខូចគុណភាពជិត ១,២០០ គីឡូក្រាម និងអាល់កុលក្លែងក្លាយជាង ១៨០ លីត្រ នៅ៥ខេត្ត
មន្ត្រី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យតាមបណ្ដាផ្សារ ក្នុងខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកែប និងខេត្តត្បូងឃ្មុំ ដោយដកហូតទំនិញខូចគុណភាពជិត ១,២០០ គីឡូក្រាម និងអាល់កុលក្លែងក្លាយជាង ១៨០ លីត្រ។

មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាផ្សារខាងលើ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការដាក់ចរាចរណ៍នូវទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញក្លែងក្លាយ ដែលបង្កហានិភ័យដល់សុខភាព និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើងទំនិញហួសសុពលភាពប្រើប្រាស់ចំនួន ១,១៨៦ គីឡូក្រាម ដែលសុទ្ធសឹងជាគ្រឿងឧបភោគ បរិភោគ រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១៩៣.៥០ លីត្រផងដែរ។

ទំនិញខាងលើត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុក ដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ។ ជាមួយគ្នានេះ មន្ត្រី ក.ប.ប. បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញដែលបានប្រព្រឹត្តល្មើសច្បាប់ និងបានណែនាំដល់ពួកគាត់ឱ្យឈប់ចែកចាយទំនិញខូចគុណភាព ទំនិញហួសសុពលភាពប្រើប្រាស់ និងទំនិញក្លែងក្លាយទៅកាន់ប្រជាពលរដ្ឋបន្តទៀត៕
អត្ថបទ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ