Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នឹងបើកពិព័រណ៍ការងារ និងផលិតភាពជាតិ​អនឡាញឆ្នាំ២០២១នៅដើមខែវិច្ឆិកាខាងមុខ​នេះ​

បានផុស

នៅ

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ សមាគម​រោងចក្រ​កាត់ដេរ​ និង​UNDP​នឹង​រៀបចំ​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ជាតិ​អន​ឡាញ​នៅ​ថ្ងៃទី០៤-០៥ ខែវិច្ឆិកា​ខាងមុខនេះ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​យុវជន​ទទួលបាន​ការងារ ​និង​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹង​តាមរយៈ​ថ្លែង​សុន្ទរកថាទុក​សម្រាប់​ផ្សាយ​ក្នុង​ពិធី​បើក​ពិព័រណ៍​នៅ​ថ្ងៃទី​២០ ខែ​តុលា ​បានមានប្រសាសន៍ថា ពិព័រណ៍​ការងារ​អន​ឡាញ​នេះ នឹងត្រូវ​បានរៀបចំ​ឡើង​ក្នុង​គោលដៅ​ផ្ដល់នូវ​ជម្រើស​ដែលមាន​ភាព​បត់បែន​កាន់តែ​ងាយស្រួល ព្រមទាំង​បង្ការ​នូវ​សុវត្ថិភាព សុខភាព និង​អនាម័យពី​ជំងឺ​កូ​វីដ​-១៩ ស្រប​ពេលដែល​ទីផ្សារ​ការងារ​កម្ពុជា​កំពុងមាន​សន្ទុះ​តម្រូវការ​កម្លាំង​ពលកម្ម​ឡើងវិញនៅតាម​វិស័យ​មួយចំនួន ជាពិសេស​ជួយ​គាំទ្រ​ដល់​យុវជន និង​អ្នកស្វែងរក​ការងារ​អាចដាក់​ពាក្យ និង​សម្ភាស​ជាមួយ​ក្រុមហ៊ុន​តាម​អន​ឡាញ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា នៅក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​អន​ឡាញ ឆ្នាំ​២០២១​នេះ នឹងមាន​រួម ប​ញ្ជូ​ល​សិក្ខាសាលា​ផលិត ភាព​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ (Zoom) ដែល​ត្រូវ​បានរៀបចំឡើងក្នុង​គោល​បំណង​ចែករំលែក​ចំណេះដឹងបទពិសោធន៍ គន្លឹះ​សំខាន់ៗ និង​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ពី​សារ​សំខាន់​នៃ​ការបង្កើន​ផលិតភាព​ការងារ និង​បង្ហាញ​ពី​ការវិវត្ត​បច្ចេកវិទ្យា​ថ្មីៗ ដែល​ប្រទេស​ជឿនលឿន និង​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួនប្រើប្រាស់ដើម្បី​គ្រប់គ្រង​ការងារ និង​ខ្សែសង្វាក់​ផលិតកម្ម ជាពិសេស​បំផុសស្មារតី និង​ពង្រីក​ប្រសិទ្ធភាព​ការងារ​ក្នុង​បរិបទ​ការងារ​តាម​គន្លង​ថ្មី​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា នៅក្នុង​ពិព័រណ៍​អន​ឡាញ​នេះ នឹងមាន​ក្រុមហ៊ុន សហគ្រាស ក្រសួងស្ថាប័ន និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ចំនួន​ប្រមាណ៨០ ដែល​ក្នុងនោះ​មាន​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ១១ ៥០០ កន្លែង​។ ជាការ​រំពឹងទុកអ្នកចូលរួម​ទស្សនា មាន​ចំនួន ៥៤ ៥០០​នាក់ ដែលមាន​អ្នកស្វែងរក​ការងារ (CVs) ប្រមាណ​ជា​៤០០០ នាក់​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

Sokha Hotels

ព័ត៌មានពេញនិយម