ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអែលរកឃើញ វ៉ាក់សាំង Pfizer សម្រាប់ក្មេងជំទង់មានប្រសិទ្ធភាពខ្ពស់ប្រឆាំង Delta
វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer មានប្រសិទ្ធភាពខ្ពស់ណាស់ការពារមិនឲ្យឆ្លង និងកើតរោញសញ្ញាពីវីរុសបំប្លែងខ្លួន Delta សម្រាប់ក្មេងជំទង់អាយុ១២ឆ្នាំដល់១៨ឆ្នាំ។ នេះបើតាមការសិក្សារកឃើញនៅប្រទេសអ៉ីស្រាអែល។
ការរកឃើញបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ New England ទំនងជានឹងផ្តល់ការធានាបន្ថែមទៀតចំពោះវ៉ាក់សាំងដែលមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនដល់មនុស្សវ័យក្មេង ស្របពេលអាជ្ញាធរឱសថអាមេរិកពិចារណាអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងសម្រាប់កុមារចាប់ពីអាយុ៥ឆ្នាំ។

ការសិក្សាបានរកឃើញប្រសិទ្ធភាពវ៉ាក់សាំងដែលត្រូវបានប៉ាន់ស្មានប្រឆាំងនឹងការឆ្លងកូវីដ-១៩ចំពោះក្មេងជំទង់មាន៩០% និង៩៣%ប្រឆាំងរោគសញ្ញា ក្នុងរយៈពេល៧ទៅ២១ថ្ងៃ បន្ទាប់ពីចាក់ដូសទី២។
អង្គការថែទាំសុខភាព Clalit របស់ប្រទេសអ៉ីស្រាអែ និងអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានពិនិត្យមើលទិន្នន័យពីអ្នកចាក់វ៉ាក់សាំង៩៤៣៥៤នាក់អាយុ១២ទៅ១៨ឆ្នាំដែលត្រូវបានប្រៀបធៀបនឹងចំនួនស្មើគ្នានៃក្មេងជំទង់មិនទាន់ចាក់វ៉ាក់សាំងក្នុងក្រុមអាយុដូចគ្នា។
ការស្រាវជ្រាវត្រូវបានធ្វើចន្លោះខែមិថុនា និងខែកញ្ញានៅពេលដែលវីរុស Delta បានរាតត្បាតខ្លាំងនៅប្រទេសអ៉ីស្រាអែល។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ អង្គការ Clalit បាននិយាយថា ការសិក្សាគឺជាផ្នែកមួយនៃការវាយតម្លៃដែលត្រូវបានពិនិត្យមើលធំបំផុតត្រូវបានធ្វើឡើងក្នុងចំណោមក្រុមអាយុនៃប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងវីរុសបំប្លែងខ្លួន Delta។
កាលពីដើមសប្តាហ៍នេះដែរ ការវិភាគមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិកបង្ហាញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពដល់៩៣%ការពារមិនឲ្យចូលមន្ទីរពេទ្យក្នុងចំណោមមនុស្សវ័យជំទង់អាយុ១២ដល់១៨ឆ្នាំ។
វ៉ាក់សាំង Pfizer/BioNTech ត្រូវបានអនុញ្ញាតឲ្យប្រើសម្រាប់កុមារអាយុ១២ឆ្នាំ ហើយក្រុមហ៊ុនបានកំពុងស្នើសុំការអនុម័តពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA)អាមេរិកដើម្បីប្រើប្រាស់សម្រាប់កុមារអាយុ៥ឆ្នាំ។
គណកម្មការប្រឹក្សារបស់ FDA ត្រូវបានគេរំពឹងថា នឹងថ្លឹងថ្លែងអំពីទិន្នន័យចំពោះកុមារនៅចុងខែនេះ។
ចំណែកនៅអង់គ្លេសវិញ ការរាលដាលកូវីដ-១៩ក្នុងចំណោមកុមារបានកំពុងកើនឡើង ហើយបង្កជាកង្វល់ចំពោះអ្នកវិទ្យាសាស្ត្រដែលវ៉ាក់សាំងដំណើរការចាក់តាមសាលារៀនយឹត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច