ព័ត៌មានអន្ដរជាតិ
ឥណ្ឌាច្រៀង-រាំទូទាំងប្រទេស អបអរការចាក់វ៉ាក់សាំងកូវីដបាន១ប៊ីលានដូស
ប្រទេសឥណ្ឌាបានរៀបចំពិធីអបអរសាទរទូទាំងប្រទេសចំពោះការសម្រេចបាននូវគោលដៅនៃការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់ប្រជាជនរបស់ខ្លួនបាន១ប៊ីលានដូសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
បន្ទាប់ពីចាប់ផ្តើមចាក់កាលពីពាក់កណ្តាលខែមករាមក យុទ្ធនាការណ៍ចាក់វ៉ាក់សាំងការពារកូវីដរបស់ប្រទេសឥណ្ឌាចាក់បានចំនួន៣ភាគ៤នៃប្រជាជនធំពេញ៩៤៤លាននាក់ហោចណាស់បាន១ដូស ប៉ុន្តែមានតែ៣១%ប៉ុណ្ណោះចាក់បាន២ដូស។ រដ្ឋាភិបាលចង់ឲ្យមនុស្សធំពេញវ័យចាក់ឲ្យបានទាំងអស់គ្នានៅឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយតាម Twitter ថា ៖«ឥណ្ឌាបានចារប្រវត្តិសាស្ត្រហើយ។ យើងកំពុងឃើញជោគជ័យនៃវិទ្យាសាស្ត្រឥណ្ឌា សហគ្រាស និងស្មារតីរួបរួមនៃប្រជាជនឥណ្ឌា (១.៣ប៊ីលាននាក់)»។
លោក Modi បានកត់សំគាល់ឱកាសនេះដោយបានសន្ទនាជាមួយបុគ្គលិកសុខាភិបាល និងសន្តិសុខម្នាក់នៅមន្ទីរពេទ្យរដ្ឋមួយកន្លែងក្នុងទីក្រុងញ៉ូវដេលី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសអំពីកម្មវិធីប្រគំតន្ត្រី និងកម្មវិធីផ្សេងៗទូទាំងប្រទេស ហើយមានការបំភ្លឺភ្លើងយ៉ាងស្រស់ឆើតឆាយនៅវិមានជាតិនានាក្នុងនោះមានទាំងនៅពន្ធនាគារសម័យអាណានិគមផងដែរ។
វ៉ាក់សាំងជិត៩០%ដែលបានចាក់នៅប្រទេសឥណ្ឌាទទួលបានមកពីវិទ្យាស្ថាន Serum ឥណ្ឌា (SII) ដែលផលិតវ៉ាក់សាំង AstraZeneca (AZN.L)។ វិទ្យាស្ថាន SII បានបង្កើនសមត្ថភាពលើស៣ដងនៃសមត្ថភាពរបស់ខ្លួនចាប់តាំងពីខែមេសាមក ហើយឥឡូវអាចផលិតបានដល់២២០លានដូសក្នុងមួយខែ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា